special ads

ព័ត៌មានថ្មីៗ

វិធីសាស្រ្តព្យាបាលជំងឺ ស្ទះសរសៃឈាមបេះដូង

វិធីសាស្រ្តព្យាបាលជំងឺ ស្ទះសរសៃឈាមបេះដូង

បុរស់ម្នាក់ មកពីទីក្រុងឡុងដ៍បានប្រាប់ពីបទពិសោធន៏របស់គាត់ ។ គាត់បានទៅ ប៉ាគីស្ថាន ពិនិត្យជម្ងឺដើមទ្រូងរបស់គាត់។ ពេទ្យជំនាញ បានរកឃើញថាគាត់មានកកសរសៃឈាម ៣ កន្លែង ដែលត្រូវវះកាត់ ។ ពេទ្យបានណាត់គាត់ ធ្វើការវះកាត់ ក្នុងពេល ១ ខែ បន្ទាប់ ។ ប៉ុន្តែជាសំណាងល្អ គាត់បានជួបគ្រូពេទ្យមូស្លីម បុរាណម្នាក់ ហើយបានប្រាប់គាត់ ពីឱសថធម្មជាតិមួយនេះ ។ បន្ទាប់ពីអនុវត្តន៏ និងទទួលផលជាវិជ្ជមាន គាត់ក៏បានចែករំលែកដល់អ្នកគ្រប់គ្នា ក្នុងបណ្តាញអ៊ីនធឺណែតដូចខាងក្រោម៖


ធាតុផ្សំ

1. ទឹកក្រូចឆ្មា ១ពែង
2. ខ្ញី ១ មើម
3. ខ្ទឹម ស ២ មើម
4. ទឹកខ្មេះ (ផ្លែប៉ោម) ១ ពែង

របៀបធ្វើ

1. ហាន់ខ្ញី និងខ្ទឹមសស្តើងៗ
2. ក្រទ្បុកខ្ញីនិងខ្ទឹមសក្នុងម៉ាស៊ីនក្រទ្បុកអោយសប់ រួចប្រើតំរងច្រុះយកតែទឹក
3. ចាក់ទឹកក្រូចឆ្មា និងទឹកខ្មេះ (ត្រូវចាំថាទឹកខ្មេះប៉ោម) ចូល
4. ដាំអោយពុះ ទឹកពីរយកទឹកមួយ (អ្នកអាចបើកគំរបដើម្បីអោយទឹកឆាប់ហួត)
5. លើកចុះទុកអោយត្រជាក់ រួចច្រកដបរក្សាទុកក្នុងទូរទឹកកក


របៀបប្រើ

1. ផឹកឱសថនេះ១ស្លាបព្រាមុនពេលបាយព្រឹករាល់ថ្ងៃ
2. ជម្ងឺស្ទះសរសៃឈាមបេះដូងជាយ៉ាងប្រាកដ
3. លោកអ្នកអាចផឹកវារាល់ថ្ងៃក៏ជាការប្រសើរ ដើម្បីការពារជំងឺបេះដូងនិងសម្ពាធឈាមខ្ពស់។ រួមទាំងការទប់ស្កាត់ នៃការផ្តាសាយនិងជំងឺផ្សេងទៀតផង។

ចំណាំ: ទឹកខ្មេះនេះត្រូវបានធ្វើពីផ្លែប៉ោម។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីអោយមានរស់ជាតិកាន់តែប្រសើរ ។

ប្រភពអត្ថបទៈ ទស្សនាវដ្តី ROSE

No comments