special ads

ព័ត៌មានថ្មីៗ

កាហ្វេជាវត្ថុទិព អាចធ្វើអោយបាត់សក់ស្កូវ

កាហ្វេជាវត្ថុទិព អាចធ្វើអោយបាត់សក់ស្កូវ

ដោយសារតែមានសាជាតិពុលជាច្រើន ដែលត្រូវបានរកឃើញនៅក្នុងថ្នាំលាបសក់ នោះអ្នកជំនាញជាច្រើនបានរកវិធីធម្មជាតិ ដើម្បីកែខៃបញ្ហាសក់ស្កូវ។ ការស្រាវជ្រាវបានបង្ហាញថាកាហ្វេជាភ្នាកងារដ៏ល្អបំផុតសម្រាប់អ្នក។ ការសិក្សាមួយនៅឆ្នាំ ២០០៧ បានអោយដឹងថាកាហ្វេពិតជាមានសារៈប្រយោជន៍ ក្នុងការអភិវឌ្ឍសក់របស់អ្នកពិតប្រាកដណាស់។ ខាងក្រោមនេះជាវិធីធ្វើថ្នាំលាបសក់ បែបធម្មជាតិដោយប្រើកាហ្វេ។


វិធីរៀបចំ៖

សូមជ្រើសយកកាហ្វេដែលមានជាតិមុតបន្តិច ហើយជាកាហ្វេធម្មជាតិ ព្រោះថាកាហ្វេដែលមិនធម្មជាតិ អាចមានលាយសារជាតិគីមីមួយចំនួន (អ្នកអាចជ្រើសយកកាហ្វេ Espresso)។


វិធីលាយនោះពិតជាមានភាពងាយស្រួលខ្លាំងណាស់ ដោយអ្នកគ្រាន់តែយកថ្នាំបន្ទន់សក់ទៅលាយជាមួយកាហ្វេចំនួន ២ស្លាបព្រាបាយ។ សូមលាបវាអោយគ្រប់ស្រទាប់នៃសក់របស់អ្នក ហើយទុកចោលចំនួន ៦០នាទីសឹមលាងទឹកចេញជាការស្រេច នោះអ្នកនឹងទទួលបានសក់ដែលមានពណ៌ស្រដៀងនឹងសូកូឡា ភ្លឺចែងចាំង ទន់រលោង ហើយមិនប៉ះពាល់ដល់សុខភាពរាងកាយ និងសក់របស់អ្នកថែមទៀត។


វិធីលាងសម្អាត៖

មុននឹងអ្នកលាបល្បាយទៅសក់របស់អ្នក សូមអ្នកលាងសក់ជាមុនសិន រួចទុកវាចោលដោយមិនបាច់ផ្លុំអោយស្ងួតប្រមាណជា ២០នាទី រឺអាចតិចជាងហ្នឹង។ ចំណែកឯការលាងសម្អាតបន្ទាប់ពីលាបល្បាយនោះ អ្នកអាចលាងដោយប្រើសាប៊ូ ដែលសាកសមនឹងសសៃរសក់អ្នក ហើយធ្វើការអប់ជាធម្មតា រឺអ្នកអាចរកទិញ (Apple Vinegar) មកជម្រះជាតិកាហ្វេចេញក៏បាន។

សូមប្រាកដថាអ្នកបានលាងសម្អាតជាតិកាហ្វេ ចេញពីសសៃរសក់របស់អ្នកបានជ្រះល្អ ហើយសូមអនុវត្តវិធីនេះ អោយបានច្រើនកាន់តែល្អ ព្រោះថាអ្នកនឹងឆាប់ ទទួលបានផលយូរអង្វែង ពីថ្នាំ លាបសក់ធម្មជាតិនេះ៕

ប្រភពអត្ថបទៈ ទស្សនាវដ្តី ROSE

No comments