special ads

ព័ត៌មានថ្មីៗ

វិធីសាស្រ្ត ធ្វើអោយ មិត្តនារីមានភាពកាន់តែស្រស់ស្អាត

វិធីសាស្រ្ត ធ្វើអោយ មិត្តនារីមានភាពកាន់តែស្រស់ស្អាត

សុភាពនារីមួយចំនួន តែងតែខ្វល់ខ្វាយពី សភាពរាងកាយ របស់ខ្លួនឯង ថាតើពួកគាត់មានសភាព ទាក់ទាញ ល្អ ឥតខ្ចោះហើយរឺនៅ? ខាងក្រោមនេះ ជាគំនិតយោបល់ និង វិធីសាស្រ្ត មួយចំនួន ដើម្បី ធ្វើអោយខ្លួន ពួក គាត់កាន់តែ មានភាពទាក់ទាញ ជាងមុន មួយកំរិតទៀត ។

**** រូបមន្តបែបធម្មជាតិសំរាប់ ពង្រីកដើមទ្រូង ដោយមិនចាំបាច់វះកាត់ ****

សំរាប់មិត្តៗនារី ដែលចង់បានដើមទ្រូងធំ តាមបែបធម្មជាតិ គួរតែសាកល្បងជាមួយនឹង រូបមន្តមួយនេះ ៖
ខ្ទឹមបារាំង, ទឹកឃ្មុំ និង ម្សៅរមៀត


គ្រឿងផ្សំ៖

- ទឹកខ្ទឹមបារាំង (ខ្ទឹមបារាំងកិន យកទឹក) ២ ស្លាបព្រាបាយ
- ម្សៅរមៀត ១/៤ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ (ត្រូវប្រាកដថាសុទ្ធ)

វិធីធ្វើ៖

លាយគ្រឿងទាំងអស់បញ្ចូលគ្នា។ លាបទៅអោយសព្វសុដន់ ដោយម៉ាស្សាថ្នមៗ ជាចលនារង្វង់ មុនពេលចូលគេង។ ព្រឹកឡើងសឹមលាងចេញ ដោយដុសជាមួយសាប៊ូរបស់អ្នក។ ធ្វើវាកុំអោយខាន យ៉ាងហោចណាស់ ៦ ទៅ ៧ សប្តាហ៍។ អ្នកនឹងទទួលបានដើមទ្រូងធំ ដូចដែលអ្នកប្រាថ្នា ។

***** ព្យាបាលស្នាមសង្វារ ដោយប្រើស៊ុតតែមួយគ្រាប់ *****

មនុស្សស្រីជាច្រើនតែងតែព្រួយបារម្ភ ជាមួយនឹងស្នាមសង្វារ ។ ភាគច្រើន វាកើតមានឡើងនៅត្រង់ក្បាលពោះ, ខ្នង,​ ចង្កេះ, ដៃ, គូថ, សុដន់ និង ជើងជាដើម ។ ដើម្បីព្យាបាលស្នាមសង្វារអ្នកអាចអនុវត្តន៍វិធីដូចខាងក្រោមនេះ ៖


វិធីធ្វើ ៖

- ស៊ុត ១ គ្រាប់យកតែ ចំណែកពណ៌ស ។
- លាបវាទៅលើស្នាមសង្វារ ទុកចោលទាល់តែស្ងួត ទើបលាងចេញ បន្ទាប់មកជូតអោយស្ងួត ហើយ លាបប្រេងអូលីវតាមក្រោយ ។

បន្ថែម៖ អ្នកត្រូវតែរក្សាស្បែករបស់អ្នកអោយមានសំណើម ព្រោះវាអាចជួយធ្វើអោយការបត់បែននៃស្បែកមានភាពប្រសើរឡើងវិញ ហើយវាក៏អាចជួយកាត់បន្ថយស្នាមសង្វារផងដែរ ។

**** ព្យាបាលជំងឺឬសដូងបាត ដោយប្រើឳសថបុរាណ របស់ប្រជាជនរុស្ស៊ី ****

ជំងឺឬសដូងបាត ជាបញ្ហាសុខភាព ដែលអាចកើតមានឡើង ដោយសារតែជីវភាពរស់នៅ តាមសម័យទំនើប ។ ពេលខ្លះមកពី ការញុំាអាហារដែល គ្មានសុខភាពល្អ, ការទល់លាមកជាញឹកញាប់, តំណពូជ និង ការមានផ្ទៃពោះ ជាដើម ដែលអាចបង្ក អោយមានជំងឺឬសដូងបាត ។ វាមានផលប៉ះពាល់ជាច្រើន  រួមជាមួយនឹងបញ្ហានេះ ។ អ្នកប្រហែលជាមានអារម្មណ៍ថា មានសំពាធនៅលើសរសៃ, ការឈឺចាប់ ការហើម និង មានធ្វើអោយមានឈាម ។ រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ត្រូវទៅពិគ្រោះជាមួយ គ្រូពេទ្យជំនាញ របស់អ្នក ប៉ុន្តែប្រសិនបើអ្នក ស្ថិតនៅក្នុង ដំណាក់កាលបំបូង អ្នកអាចព្យាបាល វា ដោយគ្រាន់តែប្រើ រូបមន្តដូចខាងក្រោមនេះ ៖


- ញុំាភេសជ្ជៈស្រស់ៗ ដែលធ្វើដោយខ្លួនឯង

ប្រសិនបើអ្នក សំគាល់ឃើញថា មានរោគសញ្ញានៃ ការកើតឬសដូងបាត អ្នកត្រូវតែបង្កើនការទទួលទានវត្ថុធាតុរាវ អោយបានច្រើន ដើម្បីជួយស្ថានភាពរបស់អ្នក ។ ញុំាភេសជ្ជៈដូចជា ទឹកក្រូចឆ្មារ ជាមួយទឹកត្រសក់, ភេសជ្ជៈផ្លែព្រូន និង ភេសជ្ជៈស្រដៀងគ្នានេះ​ ។ អ្នកគួរជៀសវាង ទទួលទានអាហារដែល ឥតបានការ និង ភេសជ្ជៈកំប៉ុង ។

- ជៀសវាងការអង្គុយយូរម៉ោង

អ្នកគួរតែជៀសវាង ការអង្គុយយូរ ព្រោះវាអាចធ្វើអោយអ្នកមានបញ្ហា ។ ចាប់ផ្តើមធ្វើលំហាត់ប្រាណតិចៗ ដូចជាការដើរយឺតៗ និង ឈរអោយយូរ ។ លំហាត់ប្រាណទាំងនេះនឹង ជួយស្ថានភាពរបស់អ្នក និង ធ្វើអោយអ្នក មានសុខភាពល្អឡើងវិញ ។

- ញុំាអាហារដែល សំបូរទៅដោយជាតិសរសៃ

របបអាហារដែលសំបូរទៅដោយ ជាតិសរសៃនឹងជួយអ្នក ក្នុងការរំលាយអាហារ និង ពង្រឹងព្រព័ន្ធភាពសុំា ។ ជៀសវាងអាហារ ដែលមានរសជាតិហឹល និង អាហារក្តៅ ។ នៅអោយឆ្ងាយពីចំណីឥតប្រយោជន៍ ព្រោះចំណីទាំងនេះ ធ្វើអោយថ្លើមរបស់អ្នកមានជាតិពុល ។ ជៀសការប្រើប្រាស់ ថ្នាំបញ្ចុះ ព្រោះវាអាចធ្វើអោយអ្នករាគ និង រលាក ។

- ហាត់ប្រាណអោយបានញឹកញាប់

ការហាត់ប្រាណនឹង ជួយជំរុញចលនាឈាមរត់, បង្កើនកំលាំងរំលាយអាហារ និង ជួយរំលាយអាហារ ។ វាក៏អាចជួយកាត់បន្ថយ ការទល់លាមកផងដែរ ។​ ធ្វើលំហាត់ប្រាណ ដែលស្រាលៗ ដូចជាការដើរថ្នមៗ និង ក្រោកឈរជាដើម ។

- រូបមន្ត ដែលអាចប្រើ ក្នុងការកំចាត់ឬសដូងបាត

រូបមន្តមួយនេះ មានប្រភពមកពីប្រទេសរុស្ស៊ី ។ វាអាចជួយកំចាត់ឬសដូងបាត ប៉ុន្តែប្រសិនបើអ្នក មានបញ្ហាធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យ ។ អ្វីដែលអ្នកត្រូវការគឺ ដំឡូងបារាំង ១ ផ្លែធំ ។

វិធីធ្វើ៖

- អ្នកគួរជ្រើសរើស ដំឡូងបារាំង ដែលល្អមួយផ្លែ ហើយលាងទឹកវាអោយបានស្អាតល្អ ។ កុំជ្រើសរើសដំឡូងបារាំង ដែលមានសំបកពណ៌បៃតង ។
- ចិតសំបកដំឡូងបារាំង ហានជាចំណិតស្តើងៗ បន្ទាប់មកយកវាទៅក្លាសេ ក្នុងទូរទឹកកក ។
- ពេលដែលវាកកហើយ យកចំណិតដំឡូងបារាំងនោះ ដាក់ក្នុងរន្ធគូថ ទុកចោលយ៉ាងហោចណាស់ ៣០ វិនាទី ។ ធ្វើវាដដែលជារៀងរាល់ថ្ងៃ រហូតអ្នកសំគាល់ថា អាការៈរបស់អ្នកត្រូវបាន ធូរស្រាល ៕

**** ស្ត្រីមានផ្ទៃពោះ គួរតែអានអត្ថបទនេះ ដើម្បីដឹងពី វិធីព្យាបាលស្នាមសង្វារ ****
**** និង វិធីការពារការឡើងសង្វារ ****

ស្ត្រីមានផ្ទៃពោះ មួយចំនួនតែងតែ ជួបប្រទះនឹងបញ្ហាសង្វារ។ វាពិតជាអាក្រក់មើលខ្លាំងណាស់។ វិធីព្យាបាលស្នាមសង្វារ និង វិធីការពារសង្វារ មានដូចខាងក្រោម ៖


- វិធីព្យាបាលស្នាមសង្វារ ៖

អ្នកអាចធ្វើឡេលាបបំបាត់ស្នាមសង្វារ ដោយគ្រាន់តែប្រើ ៖

១. ប្រទាលកន្ទុយក្រពើ (យកតែសាច់ជេលខាងក្នុង) ១/៤ ពែង
២. ប្រេងអូលីវ (olive extra virgin) កន្លះពែង
៣. ប្រេងវីតាមីន E ៦ គ្រាប់ និង ប្រេងវីតាមីន A ៣-៤ គ្រាប់
៤. លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា (អាចធ្វើអោយច្រើនអោយហើយ) ចាក់ចូលទៅក្នុងក្រឡ រឺប្រអប់ ដែលមានគំរប ហើយក្លាសេក្នុងទូទឹកកក ។ លាបឡេនេះរាល់ថ្ងៃ វានឹងជួយបំបាត់ស្នាមសង្វារ ប៉ុន្តែរាល់ពេលប្រើកុំភ្លេចក្រឡុកវាជាមុនសិន ។

- វិធីការពារស្នាមសង្វារកំឡុងពេលមានផ្ទៃពោះ

ញុំាអាហារដែលសំបូរទៅដោយវីតាមីន C, E និង ប្រូតេអ៊ីន ។
ញុំាទឹកអោយបានច្រើន ដើម្បីរក្សាអោយស្បែករបស់អ្នកមានសំណើម ។
រាល់ពេលរមាស់នៅត្រង់បរិវេណពោះ រឺកន្លែងផ្សេងៗ លាបទឹកក្រូចឆ្មារ រឺបិតចំណិតក្រូចឆ្មារ ស្អំទឹកត្រជាក់លាបប្រទាលកន្ទុយក្រពើ ។


*** គ្មានពេលហាត់កីឡាក៏មិនអី អនុវត្តន៍រូបមន្តមួយនេះដើម្បី សំរកក្បាលពោះរបស់អ្នក ***

បច្ចុប្បន្ននេះមានមនុស្សជាច្រើន រស់នៅជាមួយនឹងក្បាលពោះ ដ៏សែនអាក្រក់មើល ។ ហើយអ្នកក៏ប្រហែលជាមនុស្សម្នាក់ ដែលស្ថិតក្នុងចំនោមពួកគេដែរ ។​ តើនៅចាំអ្វីទៀត សាកល្បងជាមួយរូបមន្តមួយនេះ ដើម្បីកំចាត់ក្បាលពោះធំដូចពាងទឹករបស់អ្នក ។


អ្វីដែលអ្នកត្រូវមាន៖

- ទឹកឆ្អិន ២,៥ លីត្រ
- ក្រូចឆ្មារ​ ១ ផ្លែ
- ក្រូចលឿង រឺក្រូចពោធិ៍សាត់ ២ ផ្លែ
- Apple Cider Vinegar (រកទិញនៅផ្សារទំនើប) ៣ ស្លាបព្រាបាយ
- ខ្ញីឈូស ៣ ស្លាបព្រាបាយ

វិធីធ្វើ៖

ពុះក្រូចឆ្មារ និង ក្រូចលឿងជាពីរ ហើយច្របាច់យកទឹក ។ ដាក់ខ្ញីឈូស, Apple cider vinegar និង ទឹកក្រូចដែលច្របាច់រួច ចូលទៅក្នុងទឹកឆ្អិន ។ ផឹកវាបានពេញមួយថ្ងៃ ហើយផឹករយៈពេល ៥ ថ្ងៃអ្នកនឹងសំគាល់ឃើញភាពខុសគ្នារវាងមិនទាន់ផឹក និង ពេលផឹករួច ។ ផឹកវា ៥ ថ្ងៃហើយសំរាក ៣ ថ្ងៃសិន បើអ្នកមិនទាន់ពេញចិត្តនឹងការស្រករបស់អ្នកទេ សូមបន្តផឹកវា ៥ថ្ងៃទៀត ហើយសំរាក ៣ ថ្ងៃទៀត សឹមផឹកបន្តទៀតប្រសិនជាអ្នកចង់បន្តផឹកវា ។

**** ក្រូចឆ្មារ, ប៉េងប៉ោះ និង ទឹកឃ្មុំ លាយបញ្ជូលគ្នាក្លាយជាម៉ាសធម្មជាតិ ដ៏ល្អបំផុត ****
**** សំរាប់ស្បែកមុខ ****

ទាំងបីមុខនេះលាយបញ្ជូលគ្នា ក្លាយជាម៉ាសធម្មជាតិដែលមាន ឥទ្ធិពលបំផុតក្នុងការប្រឆាំងនឹង ភាពស្រអាប់ជាំខ្មៅ ដែលមាននៅលើស្បែកមុខ ។ ដោយសារតែប៉េងប៉ោះគឺជាប្រភេទបន្លែដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចនាំអោយពណ៌សំបុរស្បែកប្រែទៅជាចាស់ ហើយអាចបង្កអោយមានជំងឺនាៗ ។ ដូចគ្នានេះផងដែរ, វាក៏មានសមត្ថភាពក្នុងការបន្ថយស្នាមជាំ និង ភាពស្លេកនៃស្បែកផងដែរ ។ ដូច្នេះវានឹងធ្វើអោយពណ៌សំបុរស្បែកប្រសើរឡើង ហើយធ្វើអោយអ្នកមើលទៅក្មេង និង ស្រស់ស្អាត ។ ក្រូចឆ្មារក៏មានអត្ថប្រយោជន៍ស្រដៀងគ្នាទៅនឹង ប៉េងប៉ោះផងដែរ វាជាភ្នាក់ងារ ធ្វើអោយស្បែកសតាមធម្មជាតិ ។ ចំណែកឯទឹកឃ្មុំវិញ មានសមត្ថភាព ធ្វើអោយកោសិកាស្បែកមានសំណើម ហើយមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី និងសំលាប់មេរោគដ៏ត្រឹមត្រូវ ដែលអាចជួយការពារអ្នកពីការកើតមុន ។


គ្រឿងផ្សំ៖

- ប៉េងប៉ោះយកតែសាច់វា កិនអោយម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១/២ ស្លាបព្រាកាហ្វេ


វិធីធ្វើ៖

- លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នាទៅក្នុងកូនចានមួយ ។
- លាបម៉ាសនេះ ទៅលើមុខរបស់អ្នកដោយប្រើម្រាមដៃ ។ ទុកវាចោលអោយស្ងួតយ៉ាងហោចណាស់ ១០ នាទី ។
- យកទឹកក្តៅឧណ្ហៗលុបមុខទៅលើមុខជាមុនសិន បន្ទាប់មកយកកន្សែងស្អាតជូតអោយស្ងួតមុខ សឹមយកទឹកត្រជាក់ (ទឹកកក) លុបលាងមុខតាមក្រោយ។

បន្ថែម៖ 

- មុននឹងការប្រើប្រាស់ម៉ាសធម្មជាតិនេះអ្នកអាច ស្ទីមមុខរបស់អ្នកជាមុនសិន ដើម្បីអោយរន្ធញើស បើក និង​សំអាតរន្ធញើសរបស់អ្នក ហើយវានឹងធ្វើអោយម៉ាសនេះជ្រាបចូលកាន់តែជ្រៅ ។
- ម៉ាសអាចធ្វើទុកក្លាស្សេក្នុងទូទឹកកកបានរយៈពេល ១ សប្តាហ៍ ។ ក្នុងករណីដែលម៉ាសមានធុំក្លិនមិនល្អ រឺអ្នកឃើញមានសភាពខុសប្លែកមិនដូចពេលធ្វើភ្លាមៗ អ្នកអាចបោះវាចោលបាន៕

***** លាហើយ ស្នាមខ្មៅក្រោមរង្វង់ភ្នែក - លាជារៀងរហូត! *****

នេះជាវិធីដែលមានប្រសិទ្ធភាពមួយ ក្នុងការបំបាត់រង្វង់ភ្នែកខ្មៅ ។ ស្នាមខ្មៅក្រោមរង្វង់ភ្នែកតែងតែ លេចរូបរាងនៅពេលដែលយើងស្ត្រេស រឺមិនបានគេងគ្រប់គ្រាន់ ។ ដោយការប្រើវិធីនេះអោយបានជា ប្រចាំរយៈពេលពីរបីថ្ងៃ នោះស្នាមរង្វង់ភ្នែកខ្មៅរបស់អ្នក នឹងលែងសូវលេចរូបរាង ក្រោមភ្នែករបស់អ្នកទៀតហើយ។ តើវិធីនោះជាអ្វីទៅ ?


គ្រឿងផ្សំ៖

- ត្រសក់
- ដំឡូងបារាំង
- ប្រេងដូង រឺប្រេងអូលីវ (រកទិញនៅផ្សារទំនើប)

វិធីប្រើ៖

ដំឡូងបារាំង និង ត្រសក់ជាភ្នាក់ងារធ្វើអោយ ស តាមបែបធម្មជាតិ ។

- យកដំឡូងបារាំងមួយចំហៀង លាងអោយស្អាតរួចចិតសំបកចេញ ហើយកិនវាអោយម៉ដ្ឋ ទុកមួយឡែកសិន ។
- យកត្រសក់មួយផ្លែលាងអោយស្អាត ចិតសំបកចេញ ហើយកិនវាម៉ដ្ឋ ។
- លាយដំឡូងបារាំងកិន និង ត្រសក់កិនក្នុងបរិមាណស្មើគ្នា ។
- លាបវាទៅលើក្រោមរង្វង់ភ្នែក ។
- ទុកចោល ២០ នាទី សឹមលាងចេញជាមួយទឹកត្រជាក់ ។
- បន្ទាប់មកជូតអោយស្ងួតទឹក យកប្រេងដូង រឺប្រេងអូលីវ ចាក់លើបាតដៃ រួចម៉ាស្សាជុំវិញរង្វង់ភ្នែករបស់អ្នក ជាចលនារង្វង់រយៈពេល ៥ នាទី ។ វិធីមួយចុងក្រោយនេះជួយកាត់បន្ថយស្នាមជ្រួញ និង ស្នាមស្រអាប់គ្មានពន្លឺនៃស្បែក ។
- ធ្វើវិធីនេះជារៀងរាល់ព្រឹក រឺយប់មុនពេលចូលគេង ។

គ្រឿងផ្សំ ដែលមាននៅផ្ទះបាយរបស់អ្នក ជារបស់ដែលអ្នកមិនគួរមើលរំលង ព្រោះវាអាចប្រើជំនួស ផលិតផលថែរក្សាស្បែក


១. ចេក

យកចេកទុំមួយផ្លែ កិនអោយម៉ដ្ឋ ហើយដុសថ្នមៗទៅលើមុខ និង ករបស់អ្នក។ ទុកចោល ១០-២០ នាទី សឹមលាងមុខរបស់អ្នកចេញជាមួយទឹកត្រជាក់។ អ្នកនឹងឃើញស្បែកមុខរបស់អ្នកប្រែជាក្មេងវ័យ និង ទន់រលោងជាងមុន។ វិធីមួយទៀត, អ្នកអាចយកចេកទុំកិនអោយម៉ដ្ឋ លាយជាមួយយ៉ាអួ ៤ ស្លាបព្រា និង ទឹកឃ្មុំ ២ ស្លាបព្រា។ លាបទុកចោលទាល់តែស្ងួត សឹមលាងចេញ។

២. ទឹកដោះគោ

យកម្សៅទឹកដោះគោមួយស្លាបព្រាឆុងជាមួយទឹក ១/៤ពែង (តំរូវអោយខាប់បន្តិច) ដុសទៅលើមុខរបស់អ្នក ទុកចោលអោយស្ងួត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ មុខរបស់អ្នកនឹងស្រស់ស្រាយ និង ក្មេងជាងវ័យ។

៣. Mayonnaise

តើអ្នកធ្លាប់ដឹងទេថា Mayonnaise គឺជា Facial Cream ដែលអាចជួយធ្វើអោយស្បែកមុខរបស់អ្នកទន់រលោង។ ម៉ាស្សាមុខរបស់អ្នកថ្នមៗជាមួយ Mayonnaise ហើយទុកចោលរយៈ ២០ នាទី សឹមលាងចេញជាមួយទឹកត្រជាក់។ មុខរបស់អ្នកនឹងស្អាត ហើយទន់។

៤. យ៉ាអួ

អ្នកមិនចាំបាច់ចំណាយប្រាក់ទៅទិញផលិតផលថែរក្សាស្បែកទេ។ គ្រាន់តែប្រើយ៉ាអួជំនួសក៏បានដែរ, លាបវាទៅលើមុខរបស់អ្នក ទុកចោល ២០ នាទី សឹមលាងចេញ។ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលដែលទទួលបាន។ ប្រសិនបើអ្នកចង់បានម៉ាសដែលកាន់តែល្អសំរាប់ស្បែក អ្នកអាចលាយយ៉ាអួ ១ ស្លាបព្រា ជាមួយទឹកក្រូចឆ្មារ (យកទាំងសាច់ក្រូច) និង ប្រទាលកន្ទុយក្រពើ ១ ស្លាបព្រា។ លាបទៅលើមុខ ទុកចោល ៥ នាទីសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

៥. ក្រូចឆ្មារ

លាយទឹកក្រូចឆ្មារ (ច្របាច់វាមួយផ្លែ) ជាមួយប្រេងអូលីវ ១/៤។ វាធ្វើការបានយ៉ាងល្អសំរាប់ស្បែក ហើយវាធ្វើស្បែក។ វាបន្ថែមសំណើមនៅលើស្បែក និង ធ្វើអោយស្បែកស្រស់ស្រាយ ៕

ប្រភពអត្ថបទៈ ទស្សនាវដ្តិ៍ ROSE

No comments