special ads

ព័ត៌មានថ្មីៗ

វិធី សំខាន់ៗ ដើម្បីឲ្យកម្ពស់របស់អ្នកខ្ពស់ជាងមុន ចៀសឆ្ងាយពីភាពតឿបាន!!!

៦ វិធី សំខាន់ៗ ដើម្បីឲ្យកម្ពស់របស់អ្នកខ្ពស់ជាងមុន ចៀសឆ្ងាយពីភាពតឿបាន

កម្ពស់អាចជួយធ្វើអោយមានរូបរាងស្អាត និងផ្ដល់ឱកាសល្អៗដល់ជិវិត។ ដូច្នេះហើយទើបក្មេងសម័យនេះផ្ដល់សារសំខាន់ចំពោះកម្ពស់។ ប៉ុន្ដែសម្រាប់អ្នកដែលមានកម្ពស់ទាប ឬតឿ ជាពិសេសស្ដ្រីដែលកំពុងព្រួយបារម្ភថា កម្ពស់ឈប់លូតត្រឹមនេះអាសសាកល្បងវិធីបង្កើនកម្ពស់ដូចខាងក្រោម ៖

១-ទទួលទានអាហារដែលមានប្រយោជន៍ ៖
គួរផ្ដោតលើអាហារដែលមានវីតាមីន សារធាតុរ៉ែ និងកាល់ស្យូមខ្ពស់ ព្រោះទាំងអស់នេះមានចំណែក ជួយក្នុងការលូតលាស់ និងធ្វើអោយខ្ពស់ជាងមុនបាន ជាពិសេសស្ដ្រី ក្នុងវ័យបន្ដពូជ ត្រូវទទួលអោយគ្រប់ពេលអាហារ កុំអោយខ្វះសារធាតុអាហារ ។

២-ទទួលទានទឹកដោះគោមួយថ្ងៃ២កែវ ៖
ទាំងពេលព្រឹក និង មុនចូលគេង គួរទទួលទានទឹកដោះគោ១កែវ ព្រោះមានកាល់ស្យូមខ្ពស់ និង មានចំណែកសំខាន់ ចំពោះការលូតលាស់ ។

៣-ពន្យឺតសរសៃញឹកញាប់ ៖
រាល់ថ្ងៃមុនចូលគេងគួរហាត់ពន្យឺតសរសៃជាប្រចាំ។ វិធីនេះអាចជួយពន្យឺតឆ្អឹងដែលកោងវៀចអោយត្រង់និងជួយបង្កើនកម្ពស់បាន ១Cm អំឡុងពេលមួយខែ។ វិធីងាយបំផុតគ្រាន់តែអង្គុុយលុតជង្គង់អោយជើង និងប្រអប់ជើងរាបនឹងកម្រាលដោយ១-២នាទី រាល់ថ្ងៃមុនចូលគេងអាចជួយអោយកម្ពស់ខ្ពស់ឡើងបាន។

៤-ហាត់ប្រាណជាប្រចាំ ៖
ការហាត់ប្រាណជំរុញដកកម្ពស់ដូចជាហែលទឹក លោតអន្ទាក់ លោតកម្ពស់ បាល់បោះជាដើម អាចធ្វើអោយសរសៃយឺតល្អគ្រាន់តែហាត់មួយថ្ងៃ ៣០-៤០នាទី ក៏អាចជួយជំរុញការបង្កើនអ័រម៉ូនលូតលាស់ដែលធ្វើអោយរាងកាយខ្ពស់បាន។

៥-វះកាត់បង្កើនកម្ពស់ ៖
សម្រាប់អ្នកដែលចង់ខ្ពស់តាមវេជ្ជសាស្រ្ដដោយការវះកាត់កម្ពស់ចាត់ទុកជាជម្រើស មួយ​ដែលទទួលបានផលខ្ពស់។ វិធីនេះមានការប្រឈមត្រូវឈឺខ្លួន និងត្រូវចំណាយប្រាក់ច្រើន។ ប៉ុន្ដែអាចជួយអោយខ្ពស់បាន ៤-៥ Cm ។

៦-ពាក់ស្បែកជើងកែងចោត ៖
សម្រាប់ស្ដ្រីដែលចង់ខ្ពស់ ដោយមិនរង់ចាំអោយឈឺខ្លួន ថែមទាំងអាចបង្កើនកម្ពស់បានពី ៣-៥Cm គ្រាន់តែពាក់ស្បែកជើងកែង ក៏អាចខ្ពស់បានដែរ ៕

ប្រភពអត្ថបទ៖ ហាងថៃរក្សាសុខភាពនិងសម្រស់ Angkor Beauty

No comments