special ads

ព័ត៌មានថ្មីៗ

អាហារដែលជួយអោយលូតកំពស់បានល្អ

អាហារ ០៥ ប្រភេទដែលជួយអោយអ្នកលូតកំពស់បានល្អបំផុត

កំពស់របស់មនុស្សម្នាក់ៗ ត្រូវបានកំណត់ដោយហ្សែនសុខភាព និង បរិស្ថានជុំវិញខ្លួន ។ ការលូតកំពស់នឹងធ្លាក់ចុះក្រោយពេលមនុស្សពេញវ័យ ។ ប៉ុន្តែយើងអាចជួយការលូតកំពស់នេះបាន ដោយការ ទទួលទានអាហារដែលត្រឹមត្រូវ ។ 


អាហារសំបូរជាតិកាល់ស្យូម៖
តាមប្រភពរបស់គេហទំព័រលូតកំពស់ របស់់យុវវ័យ បានអោយដឹងថា កំឡុងពេល ៣០ឆ្នាំ ដំបូងនៃជីវិតឆ្អឹងរបស់មនុស្សយើង យើងធ្វើការសាងសង់ឆ្អឹងបន្ថែមទៀតហើយនិង រក្សាទុកជាតិកាល់ស្យូម។ ជាតិកាល់ស្យូមមានសារសំខាន់ខ្លាំងណាស់ សម្រាប់ធ្វើឲ្យឆ្អឹងរឹងម៉ាំ ហើយវាល្អបំផុត ប្រសិនបើអ្នកធ្វើលំហាត់បន្ថែម ។ អាហារដែលសម្បូរជាតិកាល់ស្យូម មានដូចជាទឹកដោះគោ គ្រឿងបរិភោគផលិតពីទឹកដោះគោ ប្រភេទបន្លែ មានស្លឹក និងត្រីសាឌីន ។

អាហារសម្បូរវីតាមីន A៖ 
ឆ្អឹងរឹងម៉ាំដោយសារវីតាមីន និងសារធាតុខនិជ ។ អាហារដែលសម្បូរទៅដោយវីតាមីន A មានដូចជាថ្លើមសត្វ ស៊ុតផ្នែកពណ៌លឿង ការ៉ុតឆៅ និង ម្ទេសប្លោកពណ៌ក្រហម ។ អ្នកក៏អាចបន្ថែមវីតាមីន A ទៅក្នុងការទទួលទានប្រចាំថ្ងៃ ដោយការប្រើថ្នាំវីតាមីន A បានដែរ ។ ប៉ុន្តែការទទួលទានវីតាមីន A ច្រើនពេកអាចបង្ករឲ្យទៅជា ជាតិពុល 

អាហារសម្បូរវីតាមីន D៖ 
វីតាមីន D ជួយធ្វើឲ្យឆ្អឹងរឹងម៉ាំ ។ អាហារដែលសម្បូរវីតាមីន D មានថ្លើមសត្វ សាច់គោ ត្រីគ្រឿងបរិភោគផលិតពីទឹកដោះគោ និង ស៊ុត ។ វីតាមីន D ក៏មានលក់ជាប្រភេទថ្នាំវីតាមីន បន្ថែមដែរ ។

អាហារសម្បូរប្រូតេអ៊ីន៖ 
ប្រូតេអ៊ីនមានសារសំខាន់ ចំពោះជាលិកា និង កម្លាំង ។ អាហារដែលសម្បូរទៅដោយ ប្រូតេអ៊ីន មានដូចជាសាច់ គ្រឿងបរិភោគផលិតពីទឹកដោះគោ និង ពពួកសត្វក្នុងទឹក ដែលមានសម្បក ដូចជាក្តាមនិងបង្គា ។

អាហារសម្បូរសារធាតុស័ង្កសី៖ 
ស័ង្កសី ជួយដល់ការលូតលាស់នៃឆ្អឹង និង កម្លាំងភាពស៊ាំ ។ អាហារដែលសម្បូរទៅដោយសារធាតុនេះមានដូចជាគ្រំសមុទ្រ (oysters) ពពួកសណ្តែក សាច់ជ្រូក សាច់មាន់ ពពួកគ្រាប់សណ្តែក គ្រាប់ផ្លែឈើនិង ស៊ុតសត្វ ។

ការរីកលូតលាស់កម្ពស់ តាមបែបធម្មជាតិ ពេលខ្លះពិតជាពិបាកខ្លាំងណាស់ ព្រោះមានអាណាព្យាបាល មួយចំនួន ពួកគេមិនបានមានពេលវេលាគ្រប់គ្រាន់ ដើម្បីថែទាំ និង ការផ្តល់អាហារគ្រប់គ្រាន់ ។ ហើយក៏មានអាណាព្យាបាល ខ្លះទៀតពួគគេបានថែទាំកូនៗ របស់គេយ៉ាងល្អ ហើយកូនរបស់ពួកគេទទួលបានកម្ពស់ ដូចបំណង ព្រមទាំងសុខភាពល្អទៀតផង ។

ប្រភពអត្ថបទ៖ ហាងថែរក្សាសុខភាពនិងសម្រស់ Angkor Beauty

No comments