special ads

ព័ត៌មានថ្មីៗ

មូលហេតុ ៧យ៉ាងដែលធ្វើឱ្យទ្វារមាសរមាស់មិនឈប់

មូលហេតុ ៧យ៉ាងដែលធ្វើឱ្យទ្វារមាសរមាស់មិនឈប់


រោគរមាស់អាចកើតឡើងគ្រប់ទីកន្លែង ហើយអ្នកពិតជាមិនអាចនឹងមានក្តីសុខទេ ប្រសិនបើមិនបានអេះ​​ ។ ការរមាស់ទ្វារមាសពិតជាធ្វើឲ្យអ្នកនៅមិនសុខឡើយ ។

ដូច្នេះតើមាន មូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យរមាស់ទ្វារមាស ?

រោគរមាស់ទ្វារមាស អាចបណ្តាលមកពី ការប្រើផលិតផល ពេលមករដូវ តែការពិតដែលគួរឲ្យព្រួយបារម្ភច្រើនជាងនេះ គឺ អាការៈអាចនឹងកាន់តែធ្ងន់ធ្ងរឡើង ។

ខាងក្រោមនេះ ជាការបង្ហាញពីជំហ៊ានមួយចំនួន ដែលអាចជួយអ្នកឲ្យបានដឹង ពីមូលហេតុធ្វើឲ្យកើតរោគរមាស់ និង វិធីព្យាបាលវា ។ នៅពេលកើតមានបញ្ហានេះលើខ្លួនប្រាណ យល់ល្អគួរទៅជួបនឹងវេជ្ជបណ្ឌិត របស់អ្នក ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ ។

បាក់តេរីក្នុងទ្វារមាស
ក្នុងសៀវភៅនិយាយពីបញ្ហាអរម៉ូន, សុខភាព និងផ្លូវភេទ របស់លោក Lauren Streicher បានពន្យល់ថា នេះជាមូលហេតុធ្វើឲ្យរមាស់ទ្វារមាស ។ ជាធម្មតា បាក់តេរីក្នុងទ្វារមាស កើតឡើង ឬបណ្តាលមកពីអសមតុល្យ បាក់តេរី ជំនួយដល់សុខភាព និង បំរែបំរួល PH ក្នុងទ្វារមាស ។ ដូចគ្នានឹងការឆ្លងមេរោគផ្សិតដែរ ទ្វារមាស បញ្ចេញសារធាតុរាវខុសប្រក្រតី និង ធុំក្លិនមិនល្អ ។ យោងតាមសៀវភៅលោក Lauren បានឲ្យដឹងថា ជាធម្មតា អាការៈនេះ អាចព្យាបាលបាន ដោយប្រើក្រែម OTC ។ ប៉ុន្តែប្រសិនបើក្រែមនេះ គ្មានប្រសិទ្ធភាព អ្នកត្រូវទៅជួបនឹងវេជ្ជបណ្ឌិត ។

ឆ្លងមេរោគផ្សិត
អ្នកជំនាញផ្នែកសុខភាពស្ត្រី លោកស្រី Wendy Askew បាននិយាយថា នៅពេល PH លែងដំណើរការមេរោគផ្សិត នឹងកើតឡើងដូចជា ក្នុងទ្វារមាសមានបាក់តេរីដែរ ។
មេរោគផ្សិតកើតឡើងដោយសារការប្រើថ្នាំអង់ទីប្យូទិច, ភាពតានតឹង ឬ បំលាស់ប្តូររបបអាហារ ។ ជាពិសេស ស្ត្រីមានជំងឺទឹកនោមផ្អែម ។ ក្រៅពីរមាស់ ក៏មានបញ្ចេញនូវសារធាតុរាវពណ៌ ស ខាប់ៗ ។ ដើម្បីចៀសវាងការឆ្លងមេរោគនេះម្តងទៀត លោកស្រីបានណែនាំ ឲ្យប្រើប្រូបាយអូទិច ដែលមានកម្រិត បាក់តេរីខ្ពស់ដូចជា Flora-Q ដែលនឹងអាចជួយកម្ចាត់មេរោគផ្សិត ។

រោគរលាកស្បែក
ផលិតផលមួយចំនួនអាចបណ្តាលឲ្យ អាឡាក់ហ៊្សី និង រលាកស្បែក ។ ការរលាកនេះ អាចកើតឡើងដោយសារការប្រើទឹកអប់, ស្រោមអនាម័យ, ទឹករំអិល ។ អាការៈហើម និង ក្រហមស្បែកខ្លាំងអាចបណ្តាលមកពីការកោររោម ។ ប្រសិនបើស្បែកអ្នកងាយនឹងប្រតិកម្ម ហើយងាយនឹងរលាកទ្វារមាស អ្នកគួរប្រើផលិតផល ដូចជា សាប៊ូកក់សក់, ក្រណាត់ទន់ និង សាប៊ូបោកខោអាវ ។ ចៀសវាងផលិតផលគីមីដូចជា សាប៊ូដុសខ្លួន, ទឹករំអិល ។ ស្វែងរកវិធីផ្សេង ដើម្បីកម្ចាត់រោមលើប្រដាប់ភេទ ចៀសវាងការកោរ និង បាញ់ទឹកថ្នាំលាង ។ ទ្វារមាសអាចសម្អាតដោយខ្លួនវាបាន ដូច្នេះអ្នកពិតជាមិនចាំបាច់ត្រូវធ្វើអ្វីឡើយ ។

ត្រអក ឬរោគសើស្បែក
ទាំងនេះជាប្រភេទរោគសើរស្បែកតំណរពូជ ហើយវាក៏អាចបណ្តាលឲ្យចេញកន្ទួលក្រហម និង រមាស់ លើតំបន់ប្រដាប់ភេទផងដែរ ។ ប្រសិនបើអ្នកកើតជំងឺនេះ អ្នកអាចព្យាបាលដោយប្រើថ្នាំជំនួយសាច់ដុំប្រភេទស្រាល និង ងូតទឹកស្រូវសាលី ដើម្បីកម្ចាត់រោគ ។

ជំងឺឆ្លងតាមរយៈការរួមភេទ
អ្នកធ្លាប់បានដឹងរួចមកហើយថា ជំងឺឆ្លងតាមយៈការរួមភេទនេះអាចឆ្លងតាមរបៀបណាខ្លះ ដូច្នេះមិនចាំបាច់លើកមកនិយាយឡើយ ។
ប្រភេទជំងឺទាំងនេះអាចធ្វើឲ្យរមាស់ដូចជា ជំងឺស្វាយ និងប្រមេះ ។ ស្ត្រីដែលមានរោមប្រដាប់ភេទក៏អាចមានសត្វល្អិត ឬចៃរស់នៅ ហើយយូរៗទៅរោគរមាស់នេះ អាចធ្វើឲ្យមានការឈឺចាប់ និងរលាក ។ ប្រសិន បើអ្នកប្រឈមនឹងរោគរមាស់ ទាក់ទងនឹងរោគសញ្ញានៃជំងឺឆ្លង តាមរយៈការរួមភេទដូចជា ក្រហាយពេលអ្នកនោម, បញ្ចេញសារធាតុរាវខុសប្រក្រតី និង ធុំក្លិនមិនល្អ, ឈឺចាប់លើប្រដាប់ភេទ និង ឈឺចាប់នៅពេលរួមភេទ អ្នកគួរទៅជួបនឹងអ្នកជំនាញផ្នែករោគស្ត្រី ដើម្បីធ្វើតេស្តឲ្យបានឆាប់កាន់តែប្រសើរ ។ លោកស្រី Askew បានយាយថា ប្រសិនបើការធ្វើតេស្តចេញមកវិជ្ជមាន វេជ្ជបណ្ឌិត នឹង ចាក់ថ្នាំ ឬឲ្យថ្នាំអង់ទីប្យូទិចលេប ឬថ្នាំប្រឆាំងនឹងវីរុសក្នុងករណីជំងឺស្វាយ ។

ចេញដុំសៗលើប្រដាប់ភេទ
នេះជាជំងឺធ្ងន់ធ្ងរ ដំបូងឡើយវាចេញដុំសៗលើស្បែក បន្ទាប់មកធ្វើឲ្យរមាស់លើទ្វារមាស ។ វាអាចកើតឡើងដោយសារបញ្ហាអសមតុល្យអរម៉ូន ឬ ភាពសកម្មខ្លាំងពេករបស់ប្រព័ន្ធភាពស៊ាំ ។ ជំងឺនេះត្រូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយអនុវត្តតាម វេជ្ជបញ្ជា ពីអ្នកជំនាញផ្នែករោគស្ត្រី ។

អ័រម៉ូន
គ្រប់ពេលដែលមានបញ្ហាអ្វីមួយកើតឡើង ចំពោះកម្រិតអ័រម៉ូន ឬបំរែបំរួលអ័រម៉ូន (ដូចជា ក្នុងកំឡុងពេលមករដូវ, មានផ្ទៃពោះ, រាំងរដូវ ឬពេលអ្នកកំពុងប្រើថ្នាំពន្យាកំណើត) ។ បញ្ហាមិនសុខស្រួល អាចបណ្តាលមកពីផលិតផល ដែលអ្នកប្រើក្នុងពេលមករដូវ វាអាចមានផ្ទុកនូវក្លិនក្រអូប ។ គិតដល់ការប្រើផលិតផល សរីរាង្គ ជួនកាលបញ្ហា កន្ទួលរមាស់ អាចបណ្តាលមកពីការប្រើថ្នាំពន្យាកំណើត ។ ហេតុនេះ អ្នកគួរប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត និងដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ ។

ប្រភពអត្ថបទ៖ ហាងថែរក្សាសុខភាពនិងសម្រស់ Angkor Beauty

No comments