៤ក្បាច់នេះជួយធ្វើឱ្យអ្នកម៉ាប់ៗ មើលទៅឃើញស្គម
ក្បាច់នេះជួយធ្វើឱ្យអ្នកម៉ាប់ៗ មើលទៅឃើញស្គម
ការតមអាហារស្ដាប់មើលទៅងាយស្រួលណាស់ ប៉ុន្តែនៅពេលដែលអ្នកអនុវត្តទើបអ្នកដឹងថាវាមិនមែនងាយស្រួលដូចការដែលអ្នកនិយាយឡើយ។ តមអាហារជាអ្វីដែលអ្នកត្រូវអនុវត្តជាចាំបាច់ប្រសិនបើអ្នកចង់ទទួលបានរាងស្អាត។ ប៉ុន្តែរបៀបស្លៀកពាក់ឱ្យមើលទៅឃើញរាងស្គមក៏សំខាន់ណាស់ដែរមែនទេ?
ជ្រើសរើសពណ៌ស្រស់ដិតខ្លាំង
ជាពិសេសសម្រាប់អ្នកដែលមានក្បាលពោះ និងភ្លៅធំអ្នកគួរតែស្លៀកសំពត់ពណ៌ខ្មៅដែលសាមញ្ញនិងមានសម្រុងក្រោមជង្គង់បន្តិចនិងពាក់អាវដែលមានពណ៌ស្រស់ដិតខ្លាំងនោះនឹងជួយធ្វើឱ្យអ្នកមើលទៅឃើញស្គមជាងមុនជាក់ជាមិនខាន។ អ្នកក៏អាចជ្រើសរើសអាវពណ៌ទឹកប៊ិកនិងពណ៌បៃតងចាស់ក៏បាន។
ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ដូចឬប្រហាក់ប្រហែលគ្នា
អ្នកគួរតែស្លៀកខោ ឬសំពត់ និងពាក់អាវដែលមានពណ៌ដូចគ្នាព្រោះថាវាធ្វើឱ្យអ្នកមើលទៅស្គមជាងមុននិងខ្ពស់ជាងមុនផងដែរ។
ជ្រើសរើសខោខូវប៊យជើងស្មើ
ប្រសិនបើអ្នកមានរាងធាត់ អ្នកមិនគួរស្លៀកខោខូវប៊យដែលមានជើងកំប៉ុង ឬជើងប៉ាត់ឡើយព្រោះថាវានឹងធ្វើឱ្យខ្លួនអ្នក មើលទៅឃើញកាន់តែធាត់។ ម្យ៉ាងវិញទៀតអ្នកគួរតែជ្រើសរើសខោខូវប៊យ ដែលមានពណ៌រាងក្រមៅទើបជា ជម្រើសដ៏ប្រសើរសម្រាប់អ្នក។
ពាក់អាវករាងអក្សរ “V”
អាវដែលមានករាងអក្សរ “V”នឹងធ្វើឱ្យអ្នកមើលទៅ ឃើញខ្ពស់ និងស្គមជាង។ ប៉ុន្តែដូចដែលអ្នកដឹងស្រាប់ហើយ អាកាសធាតុក្ដៅហែងបែបនេះ អ្នកត្រូវតែប្រយ័ត្នជាមួយនឹងអាការរលាក ដែលកើតមាននៅត្រង់ក របស់អ្នកដោយសារកម្ដៅព្រះអាទិត្យ។ ដូច្នេះអ្នកត្រូវតែផ្ដល់ការយកចិត្តទុកដាក់ លើវាបន្តិចដោយត្រូវលាបគ្រីមការពារកម្ដៅថ្ងៃ ត្រង់ក ជាដើម៕
ប្រភព៖ kanha.sabay
No comments
Post a Comment