វីតាមីន ៥ ប្រភេទដែលជួយឲ្យស្បែកអ្នកស្រស់ស្អាត ភ្លឺរលោង
វីតាមីន ៥ ប្រភេទដែលជួយឲ្យស្បែកអ្នកស្រស់ស្អាត ភ្លឺរលោង
ក្នុងអាហារដែលយើងញ៉ាំរាល់ថ្ងៃសុទ្ធតែមានវីតាមីនផ្សេងៗគ្នា តែបើសិនជាអ្នកចង់បានស្បែកស្រស់ស្អាត និងមានសុខភាពល្អ អ្នកគួរតែព្យាយាមស្វែងរកអាហារណាដែលមានវីតាមីនទាំងអស់នេះ៖
1. វីតាមីន A ៖ វាជាវីតាមីនមួយដែលពង្រឹង និងជួសជុលជាលិកាចាស់ៗ ដែលជួយឲ្យស្បែកមានសំណើម និង ការពារកុំឲ្យស្បែកស្ងួត គ្រើម។ វីតាមីននេះមានក្នុងអាហារដូចជា ទឹកដោះគោ ស៊ុត ខ្លាញ់ត្រី និងបន្លែមួយចំនួនដូចជា ខាត់ណា ការ៉ុតជាដើម។
2. វីតាមីន B ៖ វាជួយឲ្យសម្បុរនៃស្បែកកាន់តែសភ្លឺរលោង ហើយថែមជំនួយដល់ការលូតលាស់សក់ទៀតផង។ វីតាមីននេះមាននៅក្នុងអាហារដូចជា ស្រូវសាលី ផ្សិត ធញ្ញជាតិ ទឹកដោះគោជូរ និង នំប៉័ង។
3. វីតាមីន C ៖ វាជួយការពារស្បែករបស់អ្នកប្រឆាំងពីភាពចាស់ ហើយធ្វើឲ្យស្បែកអ្នកទន់ រលោង មើលទៅក្មេងជាងវ័យ ម្យ៉ាងទៀតវាក៏ជួយឲ្យភ្នែក និង អញ្ចាញធ្មេញរបស់អ្នករឹងមាំផងដែរ។ វាមាននៅក្នុងផ្លែឈើ ដូចជា ក្រូចឆ្មា ក្រូច ផ្លែទំពាំងបាយជូរ ស្វាយ និងមានក្នុងបន្លែដូចជាខាត់ណា និងប៉េងប៉ោះ។
4. វីតាមីន E ៖ គឺជាវីតាមីនមួយដែលសំខាន់បំផុតសម្រាប់ស្បែកព្រោះវាធ្វើឲ្យស្បែកមានសុខភាពល្អ ទប់ស្កាត់ការភាពចាស់ជ្រីវជ្រួញ និង ជួយបំបាត់ស្លាកស្នាម និងសង្វារជាដើម។វាមាននៅក្នុងប្រេងអូលីវ, សណ្ដែកដី, គ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង បន្លែបៃតងនិងស្រូវសាលី។
5. វីតាមីន K ៖ វាជួយបំបាត់ស្លាកស្នាមដែលមាននៅលើបានយ៉ាងល្អបំផុត។ វីតាមីននេះមាននៅក្នុងបន្លែបៃតងគ្រប់ប្រភេទ។
ស្បែកស្អាតគឺជាក្ដីប្រាថ្នាមួយរបស់មនុស្សស្រីគ្រប់រូប ដូច្នេះហើយអ្នកត្រូវចេះជ្រើសរើសអាហារណាដែលល្អចំពោះស្បែក និងសុខភាព។
ប្រភព៖ kanha.sabay
No comments
Post a Comment