អត្ថប្រយោជន៍ជាច្រើននៃការញ៉ាំទឹកដូងចំពោះសុខភាព
អត្ថប្រយោជន៍ជាច្រើននៃការញ៉ាំទឹកដូងចំពោះសុខភាព
ទឹកដូងមិនត្រឹមតែជាភេសជ្ជៈបំបាត់ការស្រេកទឹកនោះទេ វាថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនផងដែរ ៖
១. បណ្ដេញជាត់ពុលចេញពីរាងកាយ ៖ មុនពេលមករដូវ ឬអ្នកដែលមករដូវមិនទៀង គួរតែពិសាទឹកដូងព្រោះវាជួយជំរុញឲ្យសារធាតុដែលកខ្វក់ចេញពីរៀងកាយ ហើយធ្វើឲ្យរាងកាយមានតុល្យភាព និងរដូវមកទៀងទាត់វិញ។
២. ព្យាបាលជំងឺរាគរូស ៖ ដូចដឹងស្រាប់ហើយថាពេលរាគគឺរាងកាយត្រូវការទឹកខ្លាំងណាស់ ហើយនៅទឹកដូងគឺមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់ព្យាបាលជំងឺរាគ ព្រោះក្នុងទឹកដូងមានជាតិក្លុយកូសដែលអាចបំពេញជាតិទឹកដែលបាត់បង់ទៅ។
៣. កាត់បន្ថយជាតិអាស៊ីដ ៖ នៅក្នុងទឹកដូងមានសារធាតុបាស ដែលអាចកាត់បន្ថយជាតិអាស៊ីដនៅក្នុងខ្លួនយើងបាន។
៤. បំប៉នរាងកាយ ៖ ទឹកដូងជាភេសជ្ជៈមួយដែលជួយបំប៉នកម្លាំង បំប៉នសរសៃ ហើយអាចព្យាបាលជំងឺឆ្អឹង និងបញ្ចុះព្រូនបានយ៉ាងល្អទៀតផង។ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺតម្រងនោម និងទឹកនោមផ្អែម មិនគួរញ៉ាំទឹកដូងនោះទេ ព្រោះវាមានក្លុយកូស ដែលអាចមានការប៉ះពាល់ច្រើន។
សុខភាពជារឿងសំខាន់ ដូច្នេះអ្នកត្រូវតែចេះថែរក្សាសុខភាពឲ្យបានល្អ។
អត្ថបទ៖ សិលា
ប្រភព ៖ សៀវភៅ វិធីថែទាំសម្រស់ និង សុខភាព
No comments
Post a Comment