ទាំង ៣ សញ្ញានេះ បង្ហាញថាអ្នកមានកូនភ្លោះ
ទាំង ៣ សញ្ញានេះ បង្ហាញថាអ្នកមានកូនភ្លោះ
ស្រ្ដីគ្រប់រូបដល់វេលាមានផ្ទៃពោះ នឹងមានអ័រម៉ូនក្នុងលំដាប់ខ្ពស់ច្រើនជាងធម្មតា ធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនដូចជាមានផ្ទៃពោះ។ អ្នកម្ដាយមួយចំនួនជ្រើសរើសវិធីពិនិត្យផ្ទៃពោះ ដោយខ្លួនឯងនៅផ្ទះ ក៏ប៉ុន្ដែអ្នកម្ដាយមួយចំនួនទៀតប្រើវិធីសាស្រ្ដពិគ្រោះជាមួយអ្នកជំនាញ ឬគ្រូពេទ្យ នៅមន្ទីរពេទ្យ ហើយប្រសិនបើអ័រម៉ូនរបស់អ្នកមានកំណើនខ្លាំង នេះស្ថិតនៅក្នុងការសន្និដ្ឋានថា អ្នកអាចនឹងមានកូនភ្លោះហើយ ។
នេះជាវិធីសង្កេតដើម្បីឲ្យប្រាដកថា ខ្លួនកំពុងមានកូនភ្លោះ៖
១/ ពិនិត្យឈាម
ខណៈពិនិត្យថា អ័រម៉ូនអ្នកក្នុងក្រុម HCG ហើយកម្រិតអ័រម៉ូនឡើងខ្ពស់ជាងធម្មតា គ្រូពេទ្យអាចសន្និដ្ឋានបានថា អ្នកនឹងមានកូនភ្លោះ ហើយបើកម្រិតឈាមមាន HCG ខ្ពស់ជាធម្មតាដែលនោះ គ្រូពេទ្យអាចនឹងពិនិត្យលម្អិតជាងនេះ ព្រោះថាក្រៅពីពពោះធម្មតាហើយ ក៏ត្រូវមានអាការៈមានកូនភ្លោះ ឬបើគ្មាន គឺណែនាំឲ្យរក្សាការ ថែផ្ទៃពោះត្រឹមត្រូវតាមក្បូនពេទ្យផងដែរ ។
២/ អាការៈចាញ់ខ្លាំងខុសធម្មតា
នៅពេលដែលមានកូនភ្លោះ អ័រម៉ូនគ្រប់យ៉ាងអាចច្រើនឡើងពេញខ្លួន អ្នកអាចមានអាការៈចាញ់កូនខុសពីធម្មតា រហូតដល់ឃើញច្បាស់ថា អ្នកខ្លះប្រាប់ថា ចាញ់កូនខ្លាំងរហូតដល់ថ្នាក់ធ្វើអ្វីលែងកើត អ្នកម្ដាយខ្លះទៀតអាចមានអារម្មណ៍វិលវល់មិនដឹងទៅណា ងងឹតមុខ អារម្មណ៍ឆេវឆាវ ដែលជាអារម្មណ៍របស់អ្នកមិនធ្លាប់ជួបពីមុន ។ ដូច្នោះហើយអ្នកម្ដាយគ្រប់អាចនឹងជួបស្ថានការណ៍ចាញ់កូនដ៏សែនលំបាកនេះ នឹងមានអារម្មណ៍មិនហ្នឹង-ន យ៉ាងធ្ងន់ខ្លួន អ៊ីចឹងគ្រប់គ្នាជាក្រុមគ្រួសារដែលនៅជុំវិញអ្នកម្ដាយ ត្រូវយល់អ្នកសម្រួលទៅអារម្មណ៍របស់អ្នក កំពុងពពោះ ហើយជួយថែរក្សាអ្នកមានទម្ងន់ រហូតដល់ឆ្លងផុតដំណាក់កាលនេះ ។
៣/ ពោះប៉ោងធំ និងឡើងគីឡូខុសធម្មតា
បើទោះបីជាក្នុងករណីជាច្រើនបង្ហាញថា អ្នកម្ដាយគ្រប់រូបមានសភាពពោះធំ នឹងឡើងគីឡូលឿនខុសធម្មតា នោះមិនអាចបង្ហាញ មួយភាគរយថា មានកូនភ្លោះឡើយ លុះត្រាអ្នកម្ដាយនោះមានអាការៈពោលខាងលើរួមផ្សំ នឹងមានការឡើងគីឡូខុសពីម្ដាយមានផ្ទៃពោះដទៃខ្លាំង ។ ចំពោះអ្នកម្ដាយភាគច្រើន ធម្មតាអាចនឹងឃើញផ្ទៃពោះខ្លួន ឡើងធំច្បាស់នៅរយៈពេល ៥ ខែឡើងទៅ រីឯសម្រាប់អ្នកម្ដាយដែលមានកូនភ្លោះ អាចឃើញផ្ទៃពោះឡើងធំនៅក្នុងរយៈពេល ៣ខែ ហើយមានអារម្មណ៍ថាធ្ងន់ខ្លួនខុសប្រក្រតី នេះជាសញ្ញាបញ្ជាក់ថា អ្នកម្ដាយកំពុងពរពោះកូនភ្លោះជាក់ជាប្រាកដណាស់ ៕
ប្រភពអត្តបទ៖ abesnews.com
No comments
Post a Comment