special ads

ព័ត៌មានថ្មីៗ

គុណសម្បត្តិនៃការទទួលទានគ្រាប់ល្ហុង

គុណសម្បត្តិនៃការទទួលទានគ្រាប់ល្ហុង

តើអ្នកទាំងអស់គ្នាដឹងទេថា គុណប្រយោជន៍ នៃការទទួលទាន គ្រាប់ល្ហុង វាមានធំធេងប៉ុណ្ណា?

មនុស្សភាគច្រើនតែងតែញាំល្ហុងហើយ តែងតែបោះចោលគ្រាប់ ព្រោះតែអ្នកទាំងនោះ មិនដឹងឡើយថា គ្រាប់ល្ហុងអាចបង្ការ និង ព្យាបាលជំងឺ ជាច្រើន ដែលទាក់ទងទៅនឹងពោះវៀន ថ្លើម ព្រូន អៀន និង ជំងឹគ្រុនឈាម ។

សារៈប្រយោជន៍នៃការទទួលទានគ្រាប់ល្ហុងមានដូចជា៖
- គ្រាប់ល្ហុងវាជួយដល់សុខភាពថ្លើម
សារជាតិចិញ្ចឹមមាននៅក្នុងគ្រាប់ល្ហុងវាជួយ អោយជៀសផុតពីជំងឺក្រិនថ្លើម ដោយកិនគ្រាប់ល្ហុង ៥ ទៅ ៦ គ្រាប់ លាយជាមួយទឹក រឹ លាយជាមួយអាហាររបស់អ្នក ធ្វើបែបនេះរយះពេល ៣០ ថ្ងៃ វានឹងជួយ អ្នកពីជំងឺនេះ និងជួយបន្សាបជាតិពុលក្នុងថ្លើម ។

- គ្រាប់ល្ហុងមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការរលាក
គ្រាប់ល្ហុងវាមានសារជាតិប្រឆាំងនឹងការរលាក វាល្អសំរាប់ការរលាកសន្លាក់ កន្ទួលក្រហម ជំងឺសន្លាក់ និង ការឈឺចាប់ផ្សេងៗ ។

- គ្រាប់ល្ហុងជួយប្រឆាំងនឹងជំងឺមហារីក
ភ្ញាក់ងារក្នុងគ្រាប់ល្ហុងអាច បឈ្ឈប់ពីការរីកលូតលាស់នៃកោសិកាមហារីក និងសាច់ដុំ ។ គ្រាប់វាមាន​ សារធាតុម្យ៉ាងដែលល្អសំរាប់ អ្នកដែលមានជំងឺ មហារីកគ្រាប់ឈាម មហារីកពោះវៀនធំ មហារីកដោះ មហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសួត ។ 

- គ្រាប់ល្ហុងវាអាចជួយបំផ្លាញ ប៉ារ៉ាស៊ិត
គ្រាប់ល្ហុង វាមានពពួកអាលកាឡាំង ដែលគេស្គាល់ ថាជា ខាភីន អាចជួយក្នុងការសំលាប់ ប៉ារ៉ាស៊ិត អាមីបា និងព្រូនអៀន ក្នុងពោះវៀន ហើយវាអាចបំលែងអាហារទៅជាប្រូតេអ៊ិនផងដែរ ។

- គ្រាប់ល្ហុងជាថ្នាំពន្យាកំណើតធម្មជាតិ
គ្រាប់ល្ហុងត្រូវបានគេប្រើប្រាស់ជាថ្នាំពន្យាកំណើតបែបធម្មជាតិ​ សំរាប់បុរស និងនារី ពីព្រោះពួកវា គ្មានការប៉ះពាល់ដល់សុខភាពអ្វីទាំងអស់ ។

- គ្រាប់ល្ហុងជួយដល់ការរំលាយអាហារ
គ្រាប់ល្ហុងមានអង់ហ្សីម ផាភីន ដែលជួយដល់ការរំលាយអាហារ ។

តើធ្វើដូចម្តេចចំពោះការញាំគ្រាប់ល្ហុង៖ អ្នកអាចញាំវាឆៅដោយការទំពារ រឺកិនអោយម៉ត់ ដាក់ក្នុង ទឹកដោះគោ ដាក់ក្នុងទឹកឃ្មុំ រឺក៏ជាមួយនឹងអាហារផ្សេងៗ ។

** សូមចំណាំ៖ ចំពោះស្រ្តីមានផ្ទៃពោះមិនគួរញាំវាទេ ព្រោះវាធ្វើអោយមានទឹកដោះច្រើនជ្រុល ។

ប្រភពឯកសារ ៖ កម្មវិធីមិនសាកមិនដឹង

No comments