special ads

ព័ត៌មានថ្មីៗ

ដើម្បីពង្រឹងរាងកាយ និងបង្កើនចំណង់ផ្លូវភេទ គួរទទួលទានពងទាកូន

ដើម្បីពង្រឹងរាងកាយ និងបង្កើនចំណង់ផ្លូវភេទ គួរទទួលទានពងទាកូន

យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមវិជ្ជបណ្ឌិត បានអោយដឹងថា ពងទាកូន វាមានអត្ថប្រយោជន៍ សម្រាប់ បង្កើនចំណង់ផ្លូវភេទ និង ជួយពង្រឹងដល់រាងកាយមនុស្សទៀតផង ។
ខាងក្រោមនេះគឺជា វិធីសាស្រ្ត ក្នុងការទទួលទាន ពងទាកូន ដើម្បីអោយមានប្រយោជន៍ចំពោះសុខភាព៖
យោងតាម ក្រុមគ្រូពេទ្យ បុរាណ បានអោយដឹងថា ពងទាកូនជួយអោយរាងកាយឆាប់ធំធាត់ ។ នៅក្នុងពងទាកូន មានផ្ទុក ថាមពល រហូតដល់ ១៨២ គីឡូកាឡូរី ប្រូតាអ៊ីន ១៣.៦ក្រាម លីពិត ១២.៤ក្រាម ជាតិកាល់ស្យូម ៨២មីលីក្រាម ជាតិកូឡេស្តេរ៉ូល ២១២មីលីក្រាម និងផូស្វ័ររីក ៦០០ក្រាម ។ មិនត្រឹមតែប៉ុណ្ណោះ ពងទាកូន ក៏នៅមាន សារធាតុ ប៊ែតាការ៉ូទី វីតាមីន A B C ជាតិដែក ជាច្រើនទៀត ។

តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែពងទាកូន ផ្ទុកនូវកម្រិតប្រូតេអ៊ីន និងជាតិកូឡេស្តេរ៉ូលខ្ពស់ ទើបក្រុមគ្រូពេទ្យបូរាណ ណែនាំអោយជៀងវាង ការទទួលទាន ពងទាកូន នៅពេលយប់ ព្រោះអាច បណ្តាលអោយខូចសុខភាព ហើមពោះ ខូចប្រព័ន្ធរំលាយអាហារ ។
ពេលវាលា ដែលសាកសម បំផុកក្នុងការទទួលទាន ពងទាកូន គឺនៅពេលព្រឹក តែកុំុំញឹកញាប់ពេក និង កុំច្រើនពេក ។

ជីពងទាកូន, ខ្ញីជួយអោយក្តៅក្នុងពោះ, ប្រឆាំងនិឹងអាការៈហើមពោះ និងសំលាប់បាក់តេរី ដូច្នេះ វាមានប្រសិទ្ធិភាព ព្យាបាលអាការៈផ្តាសាយ ហើមពោះ និងខ្សោយប្រព័ន្ធរំលាយអាហារ ។

តើអ្នកណាខ្លះមិនគួរទទួលទានពងទាកូន
កូនក្មេងអាយុក្រោម ០៥ឆ្នាំ មិនគួរទទួលទាន រឺទទួលទានពងទាកូនច្រើនពេកនោះទេ។ ដោយសារ ប្រព័ន្ធរំលាយអាហាររបស់ក្មេងមិនទាន់បានលូតលាស់ពេញលេញ, អាចបណ្តាលអោយហើមពោះ, ខូច ប្រព័ន្ធរំលាយអាហារ, និងប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់ធ្ងរ។

ក្មេង​អាយុ ​៥ឆ្នាំ ​និង​លើស​ពីនេះ​​ គួរ​​​ទទួលទាន​តែពាក់​កណ្តាល​គ្រាប់ ត្រឹមតែ ​១-២​ដង​ក្នុង ​១សប្តាហ៍​ពិតជា​គ្រប់​គ្រាន់។

ការ​ទទួល​ទាន​ពងទាកូន​ក៏អាច​ជួយ​បង្កើន​វីតាមីន A ប្រឆាំង​នឹង​ជម្ងឺ​កើត​លឿង, ​ជម្ងឺ​សើ​ស្បែក, ​ជួយ​ឲ្យក្មេង​លូត​លាស់​បានល្អ។

ច្រើន​ជាង​នេះ​ទៅ​ទៀត ​មនុស្ស​មាន​ជាតិ​ខ្លាញ់​ច្រើន, ​មនុស្ស​ចាស់, ​អ្នក​លើស​ឈាម, ​ទឹកនោម​ផ្អែម, ​អ្នក​មាន​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ គួរតែ​ទទួល​ទាន​វាតាម​កំណត់។ ​ជាពិ​សេស​ មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ ​គួរ​ទទួល​ទាន​ពងទាកូន ​២គ្រាប់​ក្នុង ​១សប្តាហ៍។

យោង​តាមក្រុម​ វេជ្ជ​បណ្ឌិត បាន​ឲ្យដឹង​ថា ​ពង​ទាកូន​ជា​អាហារ​ពិសេស ​ក្នុងការ​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ ​និង​ពង្រឹង​រាងកាយ។

ពង​ទាកូន​តែងតែ​ត្រូវបាន​គេទទួល​ទាន ​ជាមួយ​ខ្ញី ​និងជី​ក្រអូប។ ​នេះជា​ធាតុផ្សំ​ត្រូវគ្នា​បំផុត ​នាំឲ្យ​រាងកាយ​មាន​តុល្យភាព។

ជាពិសេស ​ដោយ​សារ​ សក្តា​នុពល ​នៃពង​ទាកូន​ ធ្វើឲ្យ​ចំណង់​តណ្ហា​ផ្លូវភេទ​កើន​ឡើង ​ទើប​ធ្វើឲ្យ​មនុស្ស​ទទួល​ទាន​វាជា​មួយ​នឹងជី ​ដើម្បី​កាត់​បន្ថយ​សម្រើប​ក្រោយ​ពេល​ទទួល​ទាន​វារួច។

ចំពោះស្ត្រី ​ការ​ទទួល​ទានជី, ​ខ្ញីច្រើន​អាច​បណ្តាល​ឲ្យ​រលូតកូន ​ដោយ​សារ​កម្តៅ។ ​ដូច្នេះ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ទទួល​ទាន​ពងទាកូន ​ដោយ​មិនចាំ​បាច់​ទទួល​ទាន​ជាមួយ​ខ្ញី ​និងជី​ឡើយ។

ចំពោះ​បុរស ​និងស្ត្រី​ធម្មតា​ដែល​ឧស្សាហ៍​ទទួល​ទាន​ជីញឹក​ញាប់ អាច​បណ្តាល​ឲ្យ​ចំណង់​តណ្ហា​ថយចុះ​ ហើយ​បុរស​អាច​គ្មាន​កូន។

ខាងក្រោមនេះជាហេតុផលមួយចំនួន នៃការបរិភោគពងទាកូន៖

ទី១. ហេតុអីត្រូវញ៉ាំពងទាកូនជាមួយជី?
បើតាមពេទ្យបុរាណ ជីពងទាកូនមានជាតិហឹរក្តៅ អាចជួយកម្តៅក្រពះ ការពារមិនឲ្យហើមពោះ។ ក្រៅពីនេះ វានៅមានអត្ថប្រយោជន៍ច្រើនទៀតដូចជា ធ្វើឲ្យភ្នែកភ្លឺ ជំនួយខួរក្បាល សរសៃឈាម… ហេតុនេះ ជីពងទាកូនត្រូវបាននិយមចូលចិត្តខ្លាំង។ ពងទាកូនញ៉ាំជាមួយជីដើម្បីងាយស្រួលក្នុងការរំលាយ ការពារហើមពោះ។
ពងទាកូនមិនត្រឹមតែជាអាហារដែលបានពេញនិយមច្រើន វានៅជាប្រភេទថ្នាំជំនួយខួរក្បាល សរសៃឈាម ធ្វើឲ្យរាងកាយមាំមួន រីឯជីជួយកម្តៅក្បាលពោះ ងាយស្រួយរំលាយពេលញ៉ាំរួច។

ទី២. គួរបរិភោគពងទាកូននៅពេលណា?
យើងគួរបរិភោគពងទាកូននៅពេលព្រឹក ចៀសវាងបរិភោគនៅពេលយប់ ពីព្រោះវាជាប្រភេទអាហារដែលពិបាករំលាយ បើបរិភោគវេលាយប់ ពេលចូលគេងវាពិបាកក្នុងការរំលាយបណ្ដាលឲ្យហើមពោះ។

ទី៣. ចំនួនត្រូវបរិភោគប៉ុន្មានទើបល្អ?
តាមការស្រាវជ្រាវឃើញថា ក្នុងមួយគ្រាប់ពងទាកូនមាន ១៨២ក្រាម ថាមពល, ១៣,៦ ក្រាម protein, ១២,៤ ក្រាម lipit, ៨២ មីលីក្រាម calcium, ២១២ ក្រាម phosphorus, ៦០០ មីលីក្រាម cholesterol។ ក្រៅពីនេះ នៅមានជាតិ វីតាមីនក្រុម A, ក្រុម B, វីតាមីន C និងជាតិដែកជាដើម។
ពងទាកូនជាអាហារមានជាតិបំប៉នខ្ពស់ ហេតុនេះ បរិភោគច្រើននាំឲ្យកើន cholesterol ក្នុងឈាម ដែលជាមូលហេតុបង្កឲ្យមានជម្ងឺទាក់ទង នឹងប្រព័ន្ធឈាម និងជម្ងឺទឹកនោមផ្អែម។ បរិភោគពងទាកូនច្រើនក៏ធ្វើឲ្យសល់ជាតិវីតាមីនA បណ្តាលឲ្យជាតិនេះកកនៅក្រោមស្បែក ធ្វើឲ្យកើតជម្ងឺលឿងស្បែក របកស្បែក ប៉ះពាល់ដល់ឆ្អឹង។ ហេតុនេះ មនុស្សពេញវ័យគួរបរិភោគត្រឹម២គ្រាប់ក្នុងមួយសប្ដាហ៍។

ទី៤. ក្មេងអាចបរិភោគពងទាកូនបានទេ?
ក្មេងដែលមានអាយុក្រោម៥ឆ្នាំមិនគួរបរិភោគពងទាកូនឡើយ ដោយសារប្រព័ន្ធរំលាយអាហារនៅខ្ចី អាចបណ្តាលឲ្យហើមពោះ ប៉ះពាល់ដល់សុខភាព។ ក្មេងមានអាយុចាប់ពី៥ឆ្នាំឡើង គួរតែបរិភោគ១/២គ្រាប់ក្នុងមួយដង ហើយក្នុងមួយអាទិត្យអាចបរិភោគ១-២ដងតែប៉ុណ្ណោះ។

ទី៥. ស្ត្រីមានផ្ទៃពោះបរិភោគពងទាកូនកាន់តែច្រើនកាន់តែល្អឬ?
ដោយសារតែពងទាកូនមានជាតិបំប៉នច្រើន ហេតុនេះមិនគួរបរិភោគរាល់ថ្ងៃឡើយ។ ចំពោះស្ត្រីមានផ្ទៃពោះ គួរតែបរិភោគចំនួន២គ្រាប់ក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវញ៉ាំទាំង២គ្រាប់ក្នុងមួយដងដែរ។ ត្រូវចាំថា ស្ត្រីមានផ្ទៃពោះត្រូវញ៉ាំជីតិចបំផុត ឬមិនញ៉ាំកាន់តែល្អពីព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

ទី៦. នរណាខ្លះដែលមិនអាចបរិភោគពងទាកូនបាន?
អ្នកមានជម្ងឺលើសឈាម ទឹកនោមផ្ងែម ជាតិខ្លាញ់ក្នុងថ្លើម… ត្រូវតមពងទាកូនពីព្រោះអាចនាំឲ្យស្ទះចរន្តឈាម ឬដាច់សរសៃឈាមក្នុងខួរក្បាល។

ទី៧. មនុស្សស្គមបរិភោគពងទាកូនអាចធាត់ឬទេ?
ចម្លើយគឺអាច ពងទាកូនផ្ដល់ថាមពលយ៉ាងច្រើនដល់យើង ហេតុនេះ វាជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់ធាត់។

ប្រភពឯកសារ៖ Facebook

No comments