special ads

ព័ត៌មានថ្មីៗ

គុណសម្បត្តិនៃ រមៀត តើអ្នកដឹងទេថា យ៉ាងណាខ្លះ? ធានាថាម៉ាអែម!

គុណសម្បត្តិនៃ រមៀត តើអ្នកដឹងទេថា យ៉ាងណាខ្លះ? ធានាថាម៉ាអែម!

រមៀតជាថ្នាំសម្រើបបែបធម្មជាតិ ដែលអាចជួយឱ្យអ្នករួមភេទបានយូរ

ប្រសិនបើអ្នកមានបញ្ហាចំណង់ផ្លូវភេទខ្សោយ អ្នកនឹងមានភាពភ្ញាក់ផ្អើលជាមិនខាន បន្ទាប់ពីដឹងថា គ្រឿងទេសនៅក្នុងផ្ទះបាយជាថ្នាំបង្កើនចំណង់ផ្លូវភេទដ៏អស្ចារ្យ។ រុក្ខជាតិមួយប្រភេទនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយទូទាំងពិពភពលោក និងជាឱសថដែលប្រកបទៅដោយប្រសិទ្ធភាពខ្លាំងបំផុត។
ខណៈ ដែលមើមយិនស៊ិនជាឱសថលេខមួយក្នុងការព្យាបាលបញ្ហាផ្លូវភេទ និងបង្កើនកម្លាំង រមៀតគឺជាឱសថលេខ ២។ ក្រុមអ្នកស្រាវជ្រាវផ្នែកសុខាភិបាលរបស់ប្រទេស អ៊ីរ៉ង់ មកពីសកលវិទ្យាល័យ Mashhad បានរកឃើញថា រមៀតមានប្រសិទ្ធភាពក្នុងការជួយបង្កើនថាមពលផ្លូវភេទ និង មានចំណង់តណ្ហាខ្លាំង។ នៅពេលដែលរមៀតត្រូវបានប្រើដើម្បីព្យាបាលបញ្ហាងាប់លិង្គ វាក៏អាចជួយឱ្យលិង្គរបស់អ្នករឹងប្រើការបានយូរក្នុងពេលរួមភេទផងដែរ។ រមៀតអាចបង្កើនកម្រិតថាមពល ដោយបង្កើនកម្រិតនៃសារធាតុបញ្ជូនសញ្ញាទៅកាន់ សរសៃប្រសាទ និង កាត់បន្ថយភាពតានតឹង ហើយ ជួយ ឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ។

តើអ្នកដឹងទេ! រមៀតក៏ជាឱសថដែលអាចត្រូវបានប្រើសម្រាប់ដោះស្រាយជំងឺធ្លាក់ទឹកចិត្តតាមបែបធម្មជាតិដែរ។
ជាធម្មតាអ្នកអាចប្រើប្រាស់ម្សៅរមៀត ២០០មីលីក្រាម គឺគ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាធ្ងន់ធ្ងរគួរតែប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត Ayurvedic ផ្តល់ដំបូន្មានថា អ្នកគួរតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយត្រូវព្យាយាមប្រើប្រាស់បន្តទៀត បើទោះជាឃើញលទ្ធផលក្នុងពេល ពីរទៅបីថ្ងៃក៏ដោយ។

រមៀត ក៏អាច​កម្ចាត់​រោមក្លៀក​ឱ្យអស់​ ដោយ​មិនបាច់​កោរ​បានដែរ


ជាទូទៅនារីៗយើងភាគច្រើនតែងតែជ្រើសរើសនូវការដក, កោ, ឬក៏ប្រើប្រាស់ក្រមួនមកបក ដើម្បីជម្រុះនូវរោមដែលមាននៅត្រង់ក្លៀក និងរាងកាយមួយចំនួនដែលគេមិនត្រូវការវា។ ក៏ប៉ុន្តែ ពួកគេមិនដែលគិតពីវិធីសាស្រ្តបុរាណទេ ថ្ងៃនេះ យើងក៏សូមណែនាំជាមួយរូបមន្តពិសេសនេះ ប្រសិនបើអ្នកបានប្រើប្រាស់នូវវិធីមួយនេះ អ្នកនិងពេញចិត្ត ហើយវាមិនបង្ករការឈឺចាប់អ្វីឡើយ។ ក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី ការប្រើប្រាស់រមៀត ដើម្បីបន្ធូររន្ធញើសរបស់អ្នក ជម្រុញដល់ការជម្រុះរោមឱ្យមានភាពងាយស្រួល និងគ្មានការឈឺចាប់។ ដើម្បីអនុវត្តន៍វិធីមួយនេះអ្នកត្រូវការតែ…

គ្រឿងផ្សំ៖

– ម្សៅរមៀត កន្លះកូនចាន

– ទឹកផ្កាកូឡាប

– ទឹកក្តៅ

– កន្សែងស្អាតមួយ

ការណែនាំ៖ដំបូងអ្នកត្រូវលាម្សៅរមៀតជាមួយទឹកផ្កាកុលាប ចូលគ្នារហូតដល់ទទួលបានល្បាយមួយដែលសព្វស្មើគ្នាល្អ។ សូមលាបល្បាយមួយនេះ ត្រង់កន្លែងដែលអ្នកចង់ជម្រុះ អ្នកនឹងសង្កេតឃើញការប្រែប្រួល បន្ទាប់ពីប្រើប្រាស់រួច។ សូមរងចាំរយៈពេលប្រហែលជា ២០-៣០នាទី បន្ទាប់មក សូមលាងសំអាតវាជាមួយនឹងកន្សែងដែលត្រាំជាមួយទឹកក្តៅ។ សូមធ្វើការជូតត្រដុសថ្នមៗ ដើម្បីឱ្យរោមជ្រុះអស់។

វិធីធ្វើ និង អត្ថប្រយោជន៍ ទឹកកូលាប

ទឹកផ្កាកូលាប​ត្រូវបានគេប្រើប្រាស់ តាំងពី ៣០០០ ឆ្នាំ មុន គ្រឹស្តសករាជម្លេះ ។ វាពិតជាពេញនិយម ខ្លាំងណាស់ សម្រាប់ប្រជាជននៅក្នុងប្រទេស អេហ្ស៊ីប និង ពែរ្យ កាលពីបុរាណ បន្តមកដល់បច្ចុប្បន្ន ហើយបានរីកសុះសាយ គ្រប់តំបន់នានា នៅក្នុងពិភពលោក ក៏ព្រោះតែវាមានអត្ថប្រយោជន៍ជាច្រើន ចំពោះ ការថែទាំសុខភាព​និងសម្រស់។ ទឹកផ្កាកូលាបដែលចំរាញ់ចេញពីស្រទាប់ផ្កាកូលាប មាន សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា tannin, flavornoid ហើយសំបូរទៅដោយវិតាមីន ដែលចាំបាច់ ដូចជា A, C, D, E និង B3។ វាមានសារធាតុប្រឆាំងនិងបាក់តេរី, បង្អន់ការឈឺចុកចាប់, ព្យាបាល និង ជាថ្នាំ សំលាប់មេរោគយ៉ាងល្អត្រឹមត្រូវ ។ 
ប្រសិនជាយើងញាំវាជាមួយនិងតែ វាជួយបង្កើនរាងកាយរបស់យើងជាមួយនិង សារធាតុុចិញ្ចឹម ដែល មាន​ប្រយោជន៍ និង សារធាតុរ៉ែ ជាច្រើនទៀត ។ វាក៏អាចជួយកាត់បន្ថយបញ្ហាការរំលាយអាហារ និង បន្ថយអាការៈរលាកភ្នែក និង រោគសរសៃប្រសាទផងដែរ ។
ក៏ប៉ុន្តែ ទឹកផ្កាកូលាបត្រូវបានគេនិយមប្រើ សម្រាប់ការថែរក្សាសម្រស់ ជាចំបង ។ វាបង្អន់ និង ធ្វើ អោយស្បែកដែលមានសភាពស្ងួត និង ស្បែកចាស់ជាងវ័យ ប្រែជាល្អប្រសើរឡើងវិញ ។ វាបានសម្អាត និង ធ្វើអោយស្បែករបស់អ្នកបានស្អាតផងដែរ ។ លើសពីនេះទៀត ទឹកផ្កាកូលាប មានអត្ថប្រយោជន៍ ខ្លាំងណាស់ សំរាប់សក់ ។ វាជួយបង្កើនលំហូរឈាមទៅកាន់ស្បែកក្បាល (ជួយចិញ្ចឹម និង ពង្រឹងឫសសក់) ។ 
វិធីដ៏អស្ចរ្យក្នុងការប្រើប្រាស់ទឹកផ្កាកូលាប
- ធ្វើជា eye makeup remover
លាយទឹកផ្កាកូលាបបន្តិច ជាមួយនឹងប្រេងអូលីវបន្តិច (អ្នកអាចធ្វើអោយច្រើនទុកប្រើលើកក្រោយ ក៏បាន ) ។ លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា រួចចាក់ចូលប្រអប់ដែលមានគំរប ។ នៅពេលដែលអ្នក ប្រើសូមក្រឡុកវាសិន ។

- ព្យាបាលស្បែករលាកដោយកំដៅព្រះអាទិត្យ
ចាក់ទឹកផ្កាកូលាបទៅលើបាតដៃ រួចលាបទៅលើស្បែកដែលរលាក អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកលែងក្រហាយ និងទទួលបានលទ្ធផលដ៏អស្ចារ្យ ។

- សត្វល្អិតទិចរឺខាំ 
គ្រាន់តែលាបទឹកផ្កាកូលាប ទៅលើកន្លែងដែលសត្វល្អិតទិចរឺខាំ ដោយផ្ទាល់ជាការស្រេច ។
- ធ្វើជា toner
ទឹក toner ដែលបានចម្រេញចេញពីផ្កាកូលាប គឺជា toner ដែលល្អបំផុត ក្នុងការព្យាបាលមុន និង ស្នាមជ្រួញ ។ លាបវាទៅលើស្បែករបស់អ្នក ដោយប្រើសំឡី រឺជាដប spray បាញ់លើផ្ទៃមុខ ជៀសវាងត្រង់ បរិវេន ភ្នែក ។

- ជាទឹកអប់ធម្មជាតិ 
អ្នកគ្រាន់តែលាយប្រេងផ្កាម្លិះចូលទៅក្នុង ទឹកផ្កាកូលាប ហើយចាក់ចូលទៅក្នុងដបមួយ ទុកបាញ់ខ្លួន ដើម្បីកំចាត់ក្លិន ។

- ប្រើសំរាប់កំចាត់មេរោគ 
ទឹកផ្កាកូលាបមានប្រសិទ្ធភាពណាស់ សំរាប់សំលាប់មេរោគ ។

- ឈឺក្បាល
យកកន្សែងត្រជាក់មកត្រាំ ក្នុងទឹក ផ្កាកូលាប ហើយស្អំទៅលើក្បាល ដើម្បីបង្អន់ឈឺក្បាល រ៉ាំរ៉ៃ ។
ជាពិសេស លុបលាងមុខរបស់អ្នកជាមួយទឹកផ្កាកូលាប ដើម្បីកាត់បន្ថយការរលាក ដែលបណ្តាលមកពី មុន, មុនខ្ទុះ, ស្បែកក្រហម និង ស្បែកខូចជាដើម ។

**** វិធីធ្វើទឹកផ្កាកូលាប ****
- យកផ្កាកូលាបណាដែលគ្មានជាតិគីមី (ជាការល្អគួរដាំដោយខ្លួនឯង) ១០ ទៅ ១៥ ទង លាងអោយ ស្អាត រួចបកយកតែស្រទាប់ផ្កា ដាក់ក្នុងចានគោម ដែលមានគ្របទុកមួយឡែកសិន ។
- ដាក់ដាំទឹក ២ កែវធំ អោយពុះ រួចចាក់ចូលទៅលើស្រទាប់ផ្កាកូលាប ហើយគ្របគំរបចាន ទុកអោយ វាចេញជាតិ រយៈពេល ៣០ នាទី រឺទុកតែស្រទាប់ផ្កា ចេញពណ៌របស់វា ។
- ពេលដែលវាត្រជាក់់ត្រូវត្រង ស្រទាប់ផ្កាចេញ ។
- ចាក់ចូលទៅក្នុងដប រួចក្លាសេ ក្នុងទូទឹកកក ។
- អ្នកអាចប្រើបាន ០១ ខែ ប្រសិនបើរក្សា ទុកក្នុងទឹកកក ។

ទោះយ៉ាងណាក៏អ្វីៗទាំងអស់ សុទ្ធតែមានល្អនិងអាក្រក់ វាស៊ីសងទៅលើការប្រើប្រាស់របស់យើងផងដែរ ។
ខាងក្រោមនេះ ជាផលវិបាកខ្លះៗ ក្នុងការប្រើប្រាស់រមៀត ។

រមៀត​គឺជា​អាហារ​បំប៉ន់​មួយ​ប្រភេទ​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី ៣ នៃ​អាហារ​ដែល​លក់ដាច់​ជាងគេ​បំផុត​ក្នុងពិភពលោក​។ រមៀត​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បន្ថែម​ពណ៌ នឹង​រស់ជាតិ​ក្នុង​មុន​ម្ហូប​ជា​ច្រើន​មុខ ហើយ​វា​ក៏​ត្រូវ​បាន​យក​ធ្វើ​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។ បើ​ទោះបីជា​គឿ​ង​ផ្សំ​ធម្មជាតិ​មួយ​នេះ គ្មាន​ជាតិពុល នឹង ជាតិ​គីមី​ក៏​ដោយ តែ​មនុស្ស​ទាំង ៦ ប្រភេទ​ខាងក្រោម​មិន​គួរ​ញាំ​វា​ទេ។

១. ស្រី្ត​មាន​ផ្ទៃពោះ​៖
ញាំរ​មៀតច្រើន​ជ្រុល​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ អាច​ធ្វើ​ឲ្យ​មាន​ឈាមរដូវ​ច្រើន​ជាង​ធម្មតា និង ធ្វើ​ឲ្យ​កំរើក​ដល់​ស្បូន​។ សម្រាប់​បុរស វា​អាច​កាត់​បន្ថយ​កម្រិត​អ័រម៉ូន ​Testosterone និង មេជី​វិត ដែល​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​មានកូន​។
២. អ្នកមាន​គ្រួ​ស​ក្នុង​ប្រមាត់​៖
វា​នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ប្រមាត់​កាន់តែ​ខ្លាំង​ឡើង​។

៣. អ្នកមាន​បញ្ហា​ប្រមាត់​៖
វា​អាច​ជំរុញ​ឲ្យ​មាន​គ្រួ​ស​ក្នុង​ប្រមាត់​។
៤. អ្នកមាន​គ្រួ​ស​ក្នុង​តម្រង់​នោម​៖
វា​នឹង​ធ្វើ​គ្រួ​ស​ក្នុង​តម្រង់​នោម​កាត់​តែ​រីក​ធំ​ឡើង និង បង្ក​ជា​ការ​ឈឺចាប់​។

៥. អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​៖
វា​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឆ្លាក់​ទាប​ខ្លាំង​។
៦. អ្នក​ដែល​ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់​៖
គួរឈប់ញាំរមៀតមុនពេលធ្វើការវះកាត់ ២ សប្តាហ៍ ព្រោះវាអាចធ្វើឲ្យដំណើរការនៃកំណកឈាមយឺតជាងធម្មតា។

ប្រភពអត្ថបទៈ ពាណិជ្ជកម្មខ្មែរ / បែកធ្លាយ

No comments