special ads

ព័ត៌មានថ្មីៗ

បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង

បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង

លក្ខខណ្ឌបច្ចេកទេស

ការរៀបចំស្រះចិញ្ចឹម
– ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំ មុនការចិញ្ចឹម ព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម ។
– បើមានលទ្ធភាពជាងនេះ យើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬ លូសម្រាប់ចិញ្ចឹមក៏បាន ។

ការរៀបចំចិញ្ចឹម
– រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែង ដើម្បីងាយស្រួលក្នុងការលើកមើល និងដាក់ចំណីវា ។
– វិធីធ្វើកញ្ច្រែង គឺយើងអាចយកកញ្ច្រែង ២ ដែលមានអង្កត់ផ្ចិតប្រមាណ ៣តឹក និងកម្ពស់ប្រមាណ ៣តឹក មកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី ។
– ដាក់ចងដបទឹកប្លាស្ទិច២ នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែង ដើម្បីឲ្យវាអាចអណ្តែតបាន ។
– ដាក់ទឹកបញ្ចូលក្នុងស្រះនោះ ។
– នៅពេលបញ្ចូលទឹករួច យកបង្គោលឈើមកចងភ្ជាប់ជាមួយកញ្ច្រែង រួចដាក់ចូលក្នុងស្រះដោយទុកគម្លាតពីគ្នាប្រមាណ ៥ ទៅ ៧តឹក និងមិនត្រូវឲ្យលិចផុតទៅក្នុងទឹកឡើយ ។
– បន្ទាប់មកដាក់កូនបង្កងទឹកសាបចំនួន១ ចូលក្នុងកញ្ច្រែងចិញ្ចឹម។
– ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥-២០នាទី ក្នុងមួយថ្ងៃ និងត្រូវផ្លាស់ប្តូរទឹកចេញនៅពេលឃើញថាវាមិនសូវល្អដោយបូមចេញពាក់កណ្តាល ហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ ។

ការផ្តល់ចំណី
– យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច ។
– ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា ជន្លេនក្រហម សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗជាពិសេសត្រីទីឡាព្យា និងអាចឲ្យវាស៊ីបន្លែខ្ លះដូចជាស្ពៃក្តោបជាដើម ។
– យើងអាចផលិតចំណី១បែបទៀតគឺ យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួច យកល្បាយស្មើគ្នា រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងកញ្ច្រែងឲ្យវាស៊ី ដែលអាចជួយឲ្យវាឆាប់ធំធាត់ និងអាចទិញចំណីទីផ្សារខ្លះ ។
– អាចបូមទឹកផ្លាស់ប្តូររាល់ ៣អាទិត្យម្តងជាការប្រសើរ ដើម្បីឲ្យបង្កងមានសុខភាពល្អ ដោយបូមចេញ ពាក់កណ្តាល ហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ ។
– រយៈពេលប្រមាណ ៧ខែ យើងអាចប្រមូលផលវាបាន ។
ប្រភពៈ បណ្ណាល័យកូនខ្មែរ

No comments