special ads

ព័ត៌មានថ្មីៗ

វិធីសាស្រ្តក្នុងការមើលទឹកឃ្មុំ សុទ្ធ រឹ មិនសុទ្ធ

វិធីសាស្រ្តមើលទឹកឃ្មុំ សុទ្ធ រឹ មិនសុទ្ធ កុំអោយចាញ់បោកអ្នកលក់

បើ​យើង​គ្រាន់តែ​មើលនឹងភ្នែក ដោយ​មិន​បាន​ធ្វើការពិសោធន៍អ្វីសោះ វា​​ពិតជា​ពិបាក​ដឹងថា​ទឹកឃ្មុំ​ សុទ្ធ ឬក៏​មិនសុទ្ធ​ណាស់ ។ ដូច្នេះហើយ​​ តើត្រូវ​ប្រើ​វិធីអ្វីខ្លះ​ ដើម្បី​ឲ្យដឹងថា​ទឹកឃ្មុំ​ របស់​អ្នក​សុទ្ធ ឬមិនសុទ្ធ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែលអ្នកអាច​ធ្វើតេស្តដឹងថា ​ទឹក​ឃ្មុំ​ សុទ្ធ ឬ មិសុទ្ធ 

ធ្វើតេស្ត​ដោយប្រើទឹក
វិធីមួយយ៉ាង​មានប្រសិទ្ធិភាព​ដើម្បីឲ្យ​ដឹងថា ទឹកឃ្មុំ​របស់​អ្នកសុទ្ធ ឬមិន​សុទ្ធ ។ ចាក់​ទឹកឃ្មុំ ១ ស្លាបព្រាបាយ ​ចូល​ទៅ​ក្នុងទឹក ១ កែវ ។ ប្រសិនបើ​អ្នក​ឃើញ​ថា​វារលាយ ទឹកឃ្មុំ​នេះ​មិន​សុទ្ធ​ទេ ព្រោះវា​រលាយ​នៅ​ក្នុងទឹក ។ ទឹកឃ្មុំ​សុទ្ធតែង​តែកើត​ជាដុំៗ ​នៅពេលចាក់​ចូល​ទៅ​ក្នុងទឹក ។
ធ្វើតេស្ត​ដោយប្រើភ្លើង
ត្រូវមានការ​ប្រុងប្រយ័ត្ន​ ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ​ប្រើវិធីនេះ ។ ទឹកឃ្មុំ​ជារបស់​ ដែល​ដុតឆេះ ។ យក​ទានដែល​មាន​ប្រឆេះអំបោះ​កប្បាស រួចចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ប្រឆេះនោះ ។ ឥលូវ​ដុត​ភ្លើង ។ ប្រសិនបើ​ប្រឆេះ​ចាប់​ផ្តើម​ឆេះឡើង បានន័យ​ថា​ទឹកឃ្មុំ​សុទ្ធ ។ បើ​មិន​ដូច្នេះ​ទេ ប្រាកដ​ជាមាន​វត្តមាន​ទឹកក្នុង​ទឹកឃ្មុំជាពុំខាន 
ធ្វើតេស្ត​ដោយ​ប្រើក្រណាត់
ចាក់ទឹកឃ្មុំ ២-៣ ដំណក់​លើ​ក្រណាត់ ។ ទឹកឃ្មុំ​មិនសុទ្ធ​ នឹង​ជ្រាបចូល​ក្រណាត់ ។ អ្នកក៏​អាច​សាកល្បង​រកទឹកឃ្មុំ​សុទ្ធ​ដោយ​ប្រើវិធី​ផ្សេង ។ សម្អាតទឹកឃ្មុំ​ចេញ​ពីលើក្រណាត់ ។ ប្រសិន​បើ​អ្នក​ឃើញ​ថា គ្មាន​ស្នាម​ប្រឡាក់​លើក្រណាត់​ទេនោះ បញ្ជាក់​ថា​វាជា​ទឹកឃ្មុំសុទ្ធ 
ធ្វើតេស្ត​ដោយ​ប្រើ​ជាតិ​អាល់កុល
យក​ទឹកឃ្មុំ និង​ជាតិ​អាល់កុល​ក្នុង​បរិមាណ​ស្មើគ្នា រួច​ចាក់​ចូល​ក្នុង​កែវមួយ ។ ទឹកឃ្មុំសុទ្ធ​នឹង​កើតជាដុំៗ ចំណែក​ឯទឹកឃ្មុំ​មិនសុទ្ធ​នឹង​រលាយ​ក្នុង​ទឹកអស់ ។ ប្រសិន​ទឹកឃ្មុំ​មិន​សុទ្ធ អ្នក​នឹង​ឃើញថា​ទឹក​មិនថ្លា​ឡើយ ក្រោយពេល​ធ្វើពិសោធន៍រួច 
ធ្វើតេស្តដោយ​ដុតកម្តៅ
អ្នកប្រហែល​ជាធ្លាប់​បាន​លឺកន្លងមក​ថា ទឹកឃ្មុំ​មិនត្រូវ​ឲ្យដុតកម្តៅ​ឡើយ ។ ព្រោះកម្តៅ​អាច​ធ្វើឲ្យ​ទឹកឃ្មុំពុល ។ តែទោះបីជា​យ៉ាង​ណាក៏ដោយ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​បង្ហាញ​ពីការពិត​នៃបញ្ហា​នេះបាន​ឡើយ ។ ដូច្នេះ យកទឹកឃ្មុំ​បន្តិច​ដុតកម្តៅ ។ ទឹកឃ្មុំសុទ្ធ​នឹងក្លាយ​ជាស្ករ ឯទឹកឃ្មុំ​មិនសុទ្ធវិញ ​អ្នក​អាច​មើល​ឃើញ​មានពពុះ 
ធ្វើតេស្ត​ដោយ​ប្រើនំប៉័ង
សាកល្បង​វិធីនេះ ​ចំពោះអាហារ​ពេលព្រឹក​របស់​អ្នក ។ ទឹកឃ្មុំ​សុទ្ធតែងតែ​ធ្វើឲ្យ​នំប៉័ង​រឹង ។ ប្រសិនបើ​មិនមែន​ជាទឹកឃ្មុំ​សុទ្ធទេ នំប៉័ង​នឹងក្លាយ​ជាសើម ហើយ​ទ្រោម ។ វាក្លាយ​ជាបែបនេះ​ដោយសារ​តែ​មាន​ជាតិសំណើម 
ហិតក្លិន
អ្វីដែល​សំខាន់​បំផុត ប្រសិនបើ​ទឹកឃ្មុំរបស់​អ្នក​មិនសុទ្ធទេ វា​នឹង​ធុំក្លិន​ជូរ ។ អ្នក​ក៏អាចមើល​ឃើញពពុះសៗ​នៅលើទឹក​ឃ្មុំផងដែរ ។ យល់ល្អត្រូវ​បោះវា​ចោល​ភ្លាមៗ ។ ទឹក​ឃ្មុំ​សុទ្ធ​មាន​ក្លិន​ស្រាល 
អត្ថបទ៖ សិលា
ប្រភព៖ លោក អ៊ាង សុផល្លែត

No comments