special ads

ព័ត៌មានថ្មីៗ

វិធីសាស្រ្តចិញ្ចឹមអង្រ្កង ក្នុងដបផ្លាស្តិច

វិធីសាស្រ្តចិញ្ចឹមអង្រ្កង ក្នុងដបផ្លាស្តិច

វិធីសាស្រ្តចិញ្ចឹមអង្រ្កង ក្នុងដបផ្លាស្តិច​ងាយស្រួលក្នុងការធ្វើហើយលក់បានថ្លៃទៀតផង ។

វិធីធ្វើ៖
-យើងយកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្លែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប


– ដាក់ចំណីក្នុងដបនោះមានដូចជាត្រី ឬសាច់ផ្សេងៗ រួចយកវាចងព្យួរ នៅដើមឈើណា ដែលមានអង្ក្រងរស់នៅ ជាពិសេស ដើមស្វាយ ឬអាចកាច់សំបុកវា មកដាក់នៅដបនោះ និង ដាក់ស្លឹកស្វាយ ចូលក្នុងដបនោះខ្លះ ដើម្បីឲ្យវារស់នៅ និងពង


– ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និង ដាក់បន្ថែមចំណី នៅលើដបនោះពេលដែលវាស៊ីអស់

– នៅពេលប្រមូលផល យើងអាចទាញសន្ទះផ្នែកខាងក្រោម ចេញយកតែពង និងរក្សាមេវាទុកយកពងទៀត ។


ប្រភពអត្ថបទ៖ លោក អ៊ាង សុផល្លែត

No comments